ប៉ូលិសស្រុកឧដុង្គឃាត់មនុស្ស២នាក់ពាក់ព័ន្ធគ្រឿងញៀន

កំពង់ស្ពឺ ៖ កម្លាំងប៉ូលិសស្រុកឧដុង្គ បានចុះបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ កាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចភូមិតាសាល ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ផុន តុងឡេង ភេទ ប្រុស អាយុ ៣០ឆ្នាំ និង ២–ឈ្មោះ ផុន ជីវ័ន្ដ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទាំង២នាក់នៅភូមិតាសាល ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ (១មធ្យម និង ២ធំ), ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, ទូរសព្ទដៃ២រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នករណីខាងលើនេះប៉ូលិសការិយាល័យជំនាញបាននិងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់៕


 

-->
adverise with khmeread