ចាប់មុខសញ្ញាប្រើថ្នាំញៀន៤នាក់អប់រំ និងធ្វើកិច្ចសន្យា

បាត់ដំបង ៖​ លោក​វរសេនីយ៍ទោ​សេង​ លុច​ អធិការប៉ូលិសស្រុកថ្មគោល​ បានដឹកនាំកម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាម៉ឺន,​ តាពូង និងប៉ុស្តិ៍​គោកឃ្មុំ ចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហាមឃាត់ខុសច្បាប់១ករណី នៅចំណុចក្រុមទី០២ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់​ នាថ្ងៃសុក្រ ទី​៣០ ខែ​កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង១០ និង៥០នាទី​ព្រឹក។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ជឿន សាវឿង​ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិទំពូងត្បូង​ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង,២-ឈ្មោះ ឈួន តឿ​ ភេទប្រុស អាយុ ២០ឆ្នាំ​ មានទីលំនៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង,៣-ឈ្មោះ ភិន ផូ ភេទប្រុស អាយុ ៣៤ឆ្នាំ​ មានទីលំនៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង៤-ឈ្មោះ កាន សឿ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប៉ូលិសបានរឹបអូសវត្ថុតាងរួមមាន អំពូលទែម៉ូម៉ែត្រ​ចំនួន១, ទូរសព្ទដៃចំនួន១គ្រឿង, កាំបិតកែច្នៃ ចំនួន៤ដើម និងម៉ូតូ៣គ្រឿង។

សមត្ថកិច្ចជំនាញបានធ្វើការអប់រំនិងធ្វើកិច្ចសន្យា ហើយប្រគល់ឱ្យអាណាព្យាបាលយកទៅអប់រំបន្ត៕
 

-->
adverise with khmeread