គ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើករបួស៣នាក់នៅស្រុកបាកាននិងស្រុកក្រគរ

ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណី កើតឡើងនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ បានបណ្តាលឱ្យមនុស្សរងរបួសធ្ងន់២នាក់និងស្រាល១នាក់ក្នុងស្រុកបាកាននិងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។

ករណីទី១-កើតឡើងនៅវេលាម៉ោង២និង១១នាទីរសៀល នៅចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០៧–២០៨ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន មានរថយន្តម៉ាក Toyota Highlander ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2AS-8275 ទិសដៅពីកើតទៅលិចក្នុងដំណើរស្របទិសគ្នា បើកបរដោយឈ្មោះ ឆាយ ប៉ូរ៉ា ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ពុំមានរបួស)។

លុះបើកបរមកដល់ចំណុចខាងលើ ក៏បានជ្រុលចង្កូតបុកពីក្រោយម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីកើតទៅលិច ដោយឈ្មោះយ៉ាន គុយស៊ុន ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ​ស្រុកបាកានបណ្តាលឱ្យរងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតនៅទីក្រុងភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីកត្តាល្បឿនចំពោះរថយន្តនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានស្រុកបាកានដើម្បីចាត់ការទៅតាមនីតិវិធី។

ករណីទី២-កើតឡើងនៅវេលាម៉ោង៩និង១០នាទិយប់នៅលើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ស្ថិតនៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានម៉ូតូម៉ាកហុងដាសេ១៣៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-9075 ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ រ៉ាត់ជុំ ភេទស្រី អាយុ២៩ឆ្នាំភេទស្រី ជនជាតិខ្មែរ ជាកម្មការិនីរោចក្រកាត់ដេរ រស់នៅភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ។

លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1D-9818 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ សុង សយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ បណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់។ជនរងគ្រោះទាំង២នាក់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកម្មការិនីរោងចក្រកាត់ដេរ ជិះម៉ូតូមិនប្រកាន់ស្តាំ ហើយសមត្ថកិច្ចបានយកម៉ូតូទាំង២ គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអន្លង់ត្នោតដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

-->
adverise with khmeread