មនុស្សប្រុសស្រី ២៣ នាក់ប្រឈមមុខចំពោះការពិន័យល្មើសវិធានសុខាភិបាល

ភ្នំពេញ ៖ មនុស្សប្រុសស្រី២៣នាក់ដែលមានសមាសភាពជាម្ចាស់ហាង អ្នកចម្រៀង យោធា បុគ្គលិកឯកជន មន្ត្រីរាជការ សិស្ស អាជីវករ…ប្រឈមមុខចំពោះការពិន័យ ដែលល្មើសនឹងករណីរារាំងការអនុវត្តវិធានការសុខាភិបាល ដោយប្រមូលផ្តុំគ្នាផឹកស៊ី ដែលប៉ូលិសបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១កក្កដាឆ្នាំ២០២១ លើ៣ករណីផ្សេងគ្នា។

ករណីទី១- នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២១ ម៉ោង៤ និង៣០នាទីល្ងាច ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ៤នាក់  ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាង «ពិភពមាន់ស្រែ» ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ 

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ លន់ ដានី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងស៊ុបគោតាម៉ាប់ ស្នាក់នៅក្នុងហាងស៊ុបគោតាម៉ាប់ ផ្លូវ៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ អិត រ័ត្នធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡាន ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៣០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន), ៣-ឈ្មោះ សិត សុភក្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត (គ្មានសារធាតុញៀន) និង៤-ឈ្មោះ សែម ចាន់សុខា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។ 

ករណីទី២-ថ្ងៃទី៣១-០៧-២០២១ ម៉ោង១០និង៣០នាទីយប់ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ៨នាក់ក្នុងករណីរារាំងការអនុវត្តវិធានការសុខាភិបាល ដោយប្រមូលផ្តុំគ្នាផឹកស៊ីនៅចំណុចផ្ទះលេខ២៨៨ ផ្លូវ៩២ ភូមិត្រាពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ 

ប៉ូលិសនិយាយថា ជនសង្ស័យ៨នាក់រួមមាន ១-ឈ្មោះ សុន សុភាព ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រសួងសាធារណៈការ ស្នាក់នៅផ្ទះលេខ២៨៨ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ សា ម៉េត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៨០ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៣-ឈ្មោះ សូ ភ័ត្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ១៧៧ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៤-ឈ្មោះ ឡាញ សុខធារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន), ៥-ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៦-ឈ្មោះ ហុន សាទុំ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀង ស្នាក់នៅផ្ទះលេខ២៨៤ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន), ៧-ឈ្មោះ ម៉ៃ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) និង ៨-ឈ្មោះ ឈីម ឡុងហាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។ 

ករណីទី៣- ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២១ ម៉ោង១០យប់ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ១១នាក់  ករណីរារាំងការអនុវត្តវិធានការសុខាភិបាល ដោយប្រមូលផ្តុំគ្នាផឹកស៊ី នៅចំណុចហាងស៊ុបពពែតាម៉ាប់ ផ្លូវ៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

ប៉ូលិសនិយាយថា ជនសង្ស័យ១១នាក់រួមមាន ១-ឈ្មោះ ផល្លី យូស្តារ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងស៊ុបពពែតាម៉ាប់ ស្នាក់នៅហាងស៊ុបពពែតាម៉ាប់ ផ្លូវ៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ គាង គឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន), ៣-ឈ្មោះ យាន ស៊ីថេត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយាធា ស្នាក់នៅផ្ទះលេខ២១៨ ផ្លូវលំ ភូមិ- សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៤-ឈ្មោះ វុធ ស្រីអិត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២១៨ ផ្លូវលំ ភូមិ- សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(គ្មានសារធាតុញៀន), ៥-ឈ្មោះ យាន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២១៨ ផ្លូវលំ ភូមិ- សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៦-ឈ្មោះ ថុង ចាន់ដែត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ២៩ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ (គ្មានសារធាតុញៀន), ៧-ឈ្មោះ ឆេង ចន្នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់-ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន), ៨-ឈ្មោះ ឈួន បូណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន), ៩-ឈ្មោះ គីមហេង ហុងសាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ១៧៣៤ ផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន), ១០-ឈ្មោះ ឈិន ធារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) និង១១-ឈ្មោះ ម៉េង ម៉េត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន) ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង២៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីធ្វើការ អប់រំផាកពិន័យ៕


 

-->
adverise with khmeread