ប៉ូលិសខណ្ឌសែនសុខឃាត់ចោរឆក់កាបូប២នាក់, រត់រួចម្នាក់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ២នាក់ចំណោម៣នាក់ក្នុងករណីឆក់កាបូប នៅចំណុចមុខស្ថានីយ៍ប្រេងBVM ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០២១ ម៉ោង១១ និង ៣០នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ សុវណ្ណ ណ្ណារិទ្ធ (ហួរ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និង២-ឈ្មោះ សៀង សុភ័ក្ត្រា (ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (គ្នានសារធាតុញៀន) ។ សម្ភារៈបន្សល់ទុកម៉ូតូ០២គ្រឿង គឺ១-ម៉ាកនិច ពណ៌សលាយខៀវ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IL-2091, ២- ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IQ-2745 របស់ជនសង្ស័យ។ 

ប៉ូលិសបន្តថា ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ នី សឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់កាបូបស្ពាយចំនួន០១, លុយខ្មែរ៦០០.០០០រៀល និងទូរសព្ទដៃណូគារចុចពិល០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread