ឃាត់មនុស្សប្រុសស្រី១០នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកពាមរក៍

ព្រៃវែង ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសបានបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថបានឃាត់មនុស្ស១០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ឈ្មោះនៅឡើយ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធីរួចហើយ៕


 

-->
adverise with khmeread