ព្រះសង្ឃថៃគ្រងឈុតការពារជួយផ្តល់អុកស៊ីសែន ជួយយកសំណាក និងជួយបូជាសពឥតគិតថ្លៃ

ខណៈករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃកើនឡើង ព្រះសង្ឃមួយចំនួនបានគ្រងឈុតការពារលើស្បងចីពរ ផ្តល់ធុងអុកស៊ីសែន យកសំណាកច្រមុះដើម្បីជួយធ្វើតេស្ត ហើយថែមទាំងជួយដឹកអ្នកស្លាប់ទៅបូជាសពទៀតផង។

ប្រទេសថៃកំពុងតស៊ូទប់ស្កាត់ការផ្ទុះកូវីដចុងក្រោយរបស់ខ្លួនដែលបង្កឡើងដោយមេរោគបំប្លែងខ្លួន Delta ដែលធ្វើឱ្យសេវាកម្មថែទាំសុខភាពត្រូវទន់ដៃល្ហិតល្ហៃនិងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច។

ព្រះសង្ឃព្រះនាម Mahapromphong ព្រះជន្ម ៣៣ វស្សា ជាចៅអធិការរងនៃវត្ត Suthi Wararam ក្នុងរាជធានីរបស់ថៃបានប្រាប់ AFP ថា "មានជនជាតិថៃជាច្រើននៅតែត្រូវបានអើពើដោយប្រព័ន្ធសុខភាពសាធារណៈ ។ យើងថែទាំមនុស្សគ្រប់គ្នា ដែលយើងបានជួប"។

ចាប់តាំងពីថ្ងៃទី ២១ ខែកក្កដា ព្រះអង្ឃបានធ្វើការនៅសង្កាត់ក្រីក្ររបស់ទីក្រុងបាងកកដោយចែកចាយធុងអុកស៊ីសែន អាហារ និងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រដល់អ្នកខ្វះខាតព្រមទាំងយកសំណាកទៅធ្វើតេស្តផងដែរ។

ព្រះអង្គបានបន្ថែមថា ព្រះសង្ឃត្រូវបានប្រជាជនគោរពយ៉ាងខ្លាំងនៅក្នុងនគរព្រះពុទ្ធសាសនាមួយនេះ ហើយព្រះសង្ឃទទួលបានអំណោយបរិច្ចាគច្រើនហូរហៀ នៅពេលណាដែលព្រះសង្ឃសំណូមពរ៕

-->
adverise with khmeread