បុរសម្នាក់ចងកសម្លាប់ខ្លួនឯង ដោយសារមានជំងឺសរសៃប្រសាទ

កោះកុង ៖ បុរសម្នាក់ចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយសារមានជំងឺសរសៃប្រសាទ កើតឡើងនាវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះ១០ខ្នង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងវែង ប៉ូលិសព្រហ្មទណ្ឌក្រុង ប៉ូលិសការិយាល័យជំនាញខេត្ត មន្ត្រីពេទ្យខេត្ត និងអាជ្ញាធរ បានពិនិត្យសពឈ្មោះ ឡាយ រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ  មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មូលហេតុសពមានជំងឺសរសៃប្រសាទ វង្វេង (ផឹកស្រាជាប្រចាំ) ហើយសាកសពបានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ «អវិជ្ជមាន»។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕

-->
adverise with khmeread