ប៉ូលិសប៉ុស្តិ៍ព្រែកថ្មីឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកថ្មី  ឃាត់ខ្លួននៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១ អធ្រាត្រ។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ​ ញឹម សុខនី​ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ , ២-ឈ្មោះ​ យ៉ន សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និង៣-ឈ្មោះ​ ឆាន សុខហៀប​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា០៣កញ្ចប់ថង់តូច,លទ្ធផលតេស្តទឹកនោមវិជ្ជមាន​ (មានសារធាតុញៀន) និងលទ្ធផលតេស្តស្វែងរកមេរោគកូវីដ-១៩​ «អវិជ្ចមាន»។

បច្ចុប្បន្នជមសង្ស័យទាំង៣នាក់បានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread