រថយន្ត២គ្រឿងបើកបុកគ្នារបួសស្ត្រីម្នាក់នៅស្រុកស្វាយអន្ទរ

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងរថយន្ត និងរថយន្ត ខណ:បើកបរវ៉ាជែងបញ្ច្រាសទិសដៅគ្នាបណ្តាលឱ្យស្ត្រីម្នាក់រងរបួសក្បាល កើតឡើងលើផ្លូវជាតិលេខ១១ នៅចំណុចភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តមួយគ្រឿងម៉ាកហៃយ៉ាស់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-9099 បើកបរដោយឈ្មោះ អ៊ិត សើណារិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ (គ្មានរងរបួស) មានអ្នករួមដំណើរជាមួយឈ្មោះ ផាត់ រចនា ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធបានរងរបួសក្បាល បើកបរទិសដៅពីជើងទៅត្បូង។ 

លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានពាក់ស្លាកលេខ ទិសដៅបញ្ច្រាសគ្នា បើកវ៉ាជែងបំពានគន្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្នបានបុកចំពីចំហៀងខាងស្តាំនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុ បានចុះគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃខ្លា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread