ស្ត្រីជនជាតិចិន​តៃវ៉ាន់ ដេកស្លាប់នៅអគារខុនដូរបីហ្គោនៀរ​ ខណ្ឌសែនសុខ

ភ្នំពេញ ៖ មានករណីស្ត្រីជនជាតិចិន​តៃវ៉ាន់ ដេកស្លាប់បង្កការភ្ញាក់ផ្អើលនៅ ចំណុចអគារខុនដូរបីហ្គោនៀរ​ ផ្ទះលេខ៦០៣​ ផ្លូវលំ​ ភូមិបាយ៉ាប​ សង្កាត់ភ្នំពេញថ្មី​  ខណ្ឌសែនសុខ​ នាវេលា​ម៉ោង៨យប់ថ្ងៃទី០១ខែសីហា​ ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ LI PIN CHU ភេទស្រី​ ជនជាតិចិនតៃវ៉ាន់ អាយុ​៨៨ឆ្នាំ ដែលមានលិខិតឆ្លងដែនលេខ​353676360  ស្នាក់នៅ អគារខុនដូរបីហ្គោនៀរ​ ផ្ទះលេខ៦០៣​ ផ្លូវលំ​ ភូមិបាយ៉ាប​ សង្កាត់ភ្នំពេញថ្មី​  ខណ្ឌសែនសុខ។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល​ភ្នំពេញថ្មី បានទទួលដំណឹងពីបុគ្គលិកខុនដូរ​បីហ្គោនៀ ថា មានមនុស្សដេកស្លាប់នៅចំណុចខាងលេី ទើបកម្លាំងប៉ូលិសបាន​ចុះទៅដល់កន្លែងកើត​ហេតុ​ ដើម្បីធ្វើការតាមនីតិវិធី។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះដល់ ហើយគ្រប់គ្រងកន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ និងគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីបង្កើត គណៈកម្មាការធ្វើកោសល្យវិច័យលើសព។​

ក្រោយពេលពិនិត្យរួចលោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យពិច័យរាជធានីនិងប៉ូលិសការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា «សពស្លាប់ដោយសារការ​ជរាពាធ»​។ ពិនិត្យរួចខាងប៉ូលិសជំនាញបច្ចេកទេសបានប្រគល់សពឱ្យក្រុមគ្រួសារ​សព​ធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread