ម៉ូតូ២គ្រឿងបើកបុកប៉ះគ្នារបួសធ្ងន់ទាំងសងខាង នៅមុខក្លោងទ្វារវត្តព្រែកឯង

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបើកបុកប៉ះគ្នាបណ្តាលឱ្យរបួសធ្ងន់ទាំងសងខាង នាថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង៣០នាទី ត្រង់ចំណុចមុខក្លោងទ្វារវត្តព្រែកឯង លើផ្លូវជាតិលេខ១ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1H-1161 បើកបរដោយឈ្មោះស៊ុន សាយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦១ឆ្នាំមុខរបរជំនួយការភូមិទួលតាចាន់ ស្នាក់នៅផ្ទះលេខ២៣៧ ផ្លវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (រងរបួសធ្ងន់) ជិះតែម្នាក់ឯង បានពាក់មួកសុវត្ថិភាព បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាលសួគ៌ា។

សមត្ថកិច្ចបន្តថា បុរសរូបនេះបានធ្វើដំណើរឆ្លងបញ្ឆិតផ្លូវលើផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ-ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1I-8502 បើកបរដោយឈ្មោះ មាស ជីវ: ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខគ្មាន ផ្លូវលំ ភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង (រងរបួសធ្ងន់) ជិះតែម្នាក់ឯងបានពាក់មួកសុវត្ថិភាព បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាលសួគ៌ា ដែលបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត។ 

បច្ចុប្បន្នម៉ូតូខូចខាតធ្ងន់០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីបន្ត។ បើផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានបានថា «អ្នកបើកបរម៉ូតូម៉ាក Honda C125ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H.1161 បើកឆ្លងបញ្ឆិតផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់»៕

-->
adverise with khmeread