ទុស្សេចរន្តអគ្គិសនីឆេះអស់ឡនំប៉័ងមួយកន្លែងនៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះឡនំប៉័ង មួយកន្លែង​កើតឡើងនៅផ្លូវជាតិលេខ២ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង​២និង១៥នាទីរសៀល ថ្ងៃចន្ទទី ០២ ខែសីហា ឆ្នាំ២០២១​ បណ្តាលឱ្យឆេះអស់ឡនំប៉័ងទាំងស្រុង។

សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ ញាញ់ លក្ខីណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់នំប៉័ង។ ផ្ទះដែលឆេះសង់អំពីដែកប្រក់ស័ង្កសីមានទំហំ ០៨ម៉ែត្រគុណនឹង ១២ ម៉ែត្រ ឆេះអស់ឡចំហុយនំប៉័ងនិងសម្ភារមួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ មូលហេតុឆ្លងចរន្តអគ្គិសនី។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន០៩គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២ ឡាន​ ស្មើ​នឹង​ ១២ ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ៣គ្រឿងពុំបានប្រើប្រាស់ទឹក និងរថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿងប្រើប្រាស់ទឹកអស់១ឡានស្មើនឹង ៦ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង​ ២និង៤៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕

-->
adverise with khmeread