បង្ហាញមុខជនសង្ស័យ៣នាក់ជាមួយគ្រឿងញៀនជាង១គីឡូក្រាម

កំពង់ស្ពឺ ៖​ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសបង្ហាញមុខនាថ្ងៃទី២សីហាឆ្នាំ២០២១ បន្ទាប់ពីកម្លាំងប៉ូលិសជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤)នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីប៉ូលិសខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត ចុះទៅបង្ក្រាបនៅចំណុចផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង ៣០នាទីល្ងាចដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់។

សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងប៉ូលិសចម្រុះបានឃាត់ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ, ២-ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ និង៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមាន មេតំហ្វេតាមីន(ICE) ទម្ងន់១,០២៣.៩៣ក្រាម និង ជញ្ជីងថ្លឹង២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread