ឃាត់បុរសម្នាក់វាយប្អូនស្រីនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនៅក្រុងតាខ្មៅ

កណ្តាល ៖ បន្ទាប់ពីបានប្រើប្រាស់ថ្នាំញៀនរួចបុរសជាបងបានវាយប្អូនស្រីនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវបានប៉ូលិសប៉ុស្តិ៍ស្វាយរលំ ឃាត់ខ្លួនចោទពីបទបង្កហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនា កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២១ ម៉ោង០៧ និង២០នាទី នៅចំណុចផ្ទះជួលជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះជាប្អូនឈ្មោះ ហេង ផាត់នី ភេទស្រី អាយុ៣៤ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ, មុខរបរមេផ្ទះរងរបួសស្នាមត្រង់ភ្នែកខាងស្តាំ។ ចំណែកជនសង្ស័យជាបង ឈ្មោះ ហេង សុខជា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ សម្ភារខូចខាត កៅអីជ័រចំនួន៣និងឆ្នាំងដាំបាយចំនួនមួយ។ វត្ថុតាងចាប់យករួមមាន ១-កៅអីជ័រចំនួន ០៣ (បែកបាក់),២-កាំបិតបុ័ងតោចំនួន ០១និង៣-ឆ្នាំងដាំបាយចំនួន ០១ (បែកបាក់)។ 

ប៉ូលិសបន្តថា ក្រោយពីបានប្រើប្រាស់គ្រឿងញៀនរួច ជនសង្ស័យ បានដើរមករករឿង ជនរងគ្រោះជាប្អូនមកដល់ក្នុងផ្ទះ ហើយបានវាយទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាម និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រើប្រាស់ក្នុងផ្ទះខូចខាតអស់មួយចំនួនទៀតផង។

ដោយទ្រាំនិងទង្វើដដែលៗរបស់ជនសង្ស័យលែងបាន ទើបជនរងគ្រោះជាប្អូនបានប្តឹងមកដល់សមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread