ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកល្វាឯម

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ សារិកាកែវ ឃាត់ខ្លួនក្នុងករណីជួញដូរសារធាតុញៀនខុសច្បាប់ នាថ្ងៃទី ០២ ខែសីហា ២០២១ វេលាម៉ោង១២ នៅចំណុចក្បាលឡ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះអៀញ ចាន់រ៉ា ហៅអាពៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុក ល្វាឯម ខេត្តកណ្តាល ឃាត់ខ្លួនពីបទ «ជួញដូរនូវសារធាតុញៀន»។ ធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀនវិជ្ជមាន (+) និងតេស្តិ៍ Rapit Test រកមេរោគកូវីដ១៩ អវិជ្ជមាន(-)។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាជាសារធាតុញឿន០៥កញ្ចប់ (កញ្ចប់តូច០៤និងកញ្ចប់មធ្យម១), ទូរសព្ទ០២គ្រឿង (ម៉ាកViVO១គ្រឿងម៉ាក iphone6 ខូច១គ្រឿង) និងបំពង់កែវទុយោចំនួន០១។ 

ប៉ូលិសបន្តថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកប្រាប់ប៉ូលិសប៉ុស្តិ៍សារិកាកែវថា «មានករណីជួញដូរគ្រឿងញៀន នៅភូមិតាស្គរចំណុចក្បាលឡ» ភ្លាមនោះកម្លាំងប៉ុស្តិ៍ចេញល្បាតក៏ប្រទះឃើញមុខសញ្ញាសង្ស័យ បានហៅឃាត់ឆែកឆេរ ឃើញសារធាតុញឿនចំនួន០៥កញ្ចប់ (កញ្ចប់តូច០៤ និង កញ្ចប់មធ្យម០១)។

ចំពោះមុខសមត្ថកិច្ច,ជនសង្ស័យបានឆ្លើយថា «ថ្នាំញៀនខ្លួនបានទិញពីឈ្មោះ ធឿន រស់នៅក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាលចំនួន០២លើករួចមកហើយ គឺលើកទី០១ចំនួន១៥ដុល្លារនិងលើកទី០២ ចំនួន២០ដុល្លារដើម្បីយកមកជក់និងចែកឱ្យគេខ្លះ»។

ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំមកអធិការដ្ឋានប៉ូលិសស្រុកល្វាឯមដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

-->
adverise with khmeread