កម្លាំងអាវុធហត្ថឃាត់បុរសជាឃាតករម្នាក់ ពាក់ពាក់ព័ន្ធឃាតកម្មលើស្ត្រីម្នាក់

កំពង់ឆ្នាំង ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កន្លងទៅ បានឃាត់ឃាតករម្នាក់ពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើឃាតកម្ម បណ្ដាលឱ្យស្លាប់ និងរបួសទៅលើជនរងគ្រោះ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយយោងបទល្មើសជាក់ស្ដែង កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុង ស៊ុត ភេទប្រុស ដែលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើឃាតកម្មបណ្ដាលឱ្យស្លាប់ និង របួសទៅលើជនរងគ្រោះឈ្មោះ កៃ រ៉ហ្វីអះ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យកមានទូរសព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី៕


 

-->
adverise with khmeread