កាសែតរដ្ឋចិនចាត់ទុកហ្គេមអនឡាញជា "អាភៀនពង្វក់ស្មារតី", នាំឱ្យគេបារម្ភថាអាចនឹងមានការបង្ក្រាបលើក្រុមហ៊ុនផលិតហ្គេម

កាសែតមួយដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនស៊ីនហួបានចេញផ្សាយរបាយការណ៍មួយដោយហៅហ្គេមអនឡាញជា "អាភៀនពង្វក់ស្មារតី" ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ក្មេងជំទង់របស់ប្រទេស ហើយបាននិយាយចំៗលើក្រុមហ៊ុន Tencent Holdings ដែលជាប្រតិបត្តិករវីដេអូហ្គេមធំបំផុតរបស់ចិន ជាប្រភពនៃបញ្ហា។

អត្ថបទ ដែលចេញផ្សាយនៅថ្ងៃអង្គារនេះនៅក្នុងផ្នែកស៊ើបអង្កេតនៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ គឺជាការបង្ហាញអំពីការវាយប្រហារយ៉ាងខ្លាំងទៅលើឧស្សាហកម្មហ្គេមនិងក្រុមហ៊ុនហ្គេមឈានមុខគេរបស់ប្រទេស។ ខណៈទីក្រុងប៉េកាំងកំពុងបន្តដាក់វិន័យតឹងរ៉ឹងចំពោះក្រុមហ៊ុនបច្ចេកវិជ្ជាធំៗរបស់ប្រទេសចិន របាយការណ៍នេះកំពុងធ្វើឱ្យមានការប៉ាន់ស្មានថា ហ្គេមអាចជាគោលដៅបន្ទាប់ពីការអប់រំលក្ខណៈឯកជន។ ក្រុមហ៊ុន Tencent ដែលពឹងផ្អែកលើការលេងហ្គេមសម្រាប់ស្ទើរតែមួយភាគបីនៃប្រាក់ចំណូលរបស់ខ្លួនបានខាតបង់ជាង ១០ ភាគរយនៅពេលព្រឹកថ្ងៃអង្គារនៅផ្សារហ៊ុនហុងកុង។

នៅក្នុងសុន្ទរកថាកាលពីខែមីនាទៅកាន់តំណាងនៃវិស័យថែទាំសុខភាពនិងការអប់រំរបស់ប្រទេសនេះ ប្រធានាធិបតីចិនលោកស៊ីជីនពីងបានអត្ថាធិប្បាយអំពីការលេងហ្គេម និងនិយាយថាការញៀនហ្គេមវីដេអូគឺជាកង្វល់សម្រាប់សុខភាពផ្លូវចិត្តរបស់យុវជន។ ការបង្រៀនគួរនៅក្រៅបរិវេណសាលាដែលលោកស៊ីហៅថាជា "បញ្ហាសង្គម" នៅក្នុងសុន្ទរកថាដដែលនោះ ភ្លាមៗលែងមានសកម្មភាពទាំងស្រុងតែម្តង៕ ប្រភព ៖ South China Morning Post


 

-->
adverise with khmeread