លោកគីម ជុងអ៊ុនត្រូវគេប្រទះឃើញបិទកៅអៀកពីក្រោយក្បាល

លោកគីមជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈដោយមានកៅអៀកនៅពីក្រោយក្បាលរបស់គាត់ ដែលធ្វើឱ្យមានការប៉ាន់ស្មានផ្សេងៗអំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ។

យោងតាមសារព័ត៌មាន NK News ដែលជាកន្លែងផ្តល់ព័ត៌មាននិងការវិភាគអំពីរបបរបស់លោកគីម បានបង្ហាញថា កន្លែងអាថ៌កំបាំងនេះត្រូវបានមើលឃើញអំឡុងព្រឹត្តិការណ៍យោធាក៏ដូចជានៅក្នុងវីដេអូពីសន្និសីទអតីតយុទ្ធជន ដែលលោកគីមបានចូលរួមកាលពីចុងខែមុន។

ក្នុងអំឡុងពេលនៃការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គាត់នៅឯកិច្ចប្រជុំការិយាល័យនយោបាយនៅថ្ងៃទី ២៩ ខែមិថុនា និងជាមួយតន្រ្តីករនៅថ្ងៃទី ១១ ខែកក្កដា ការបិទកៅអៀកបែបនេះមិនត្រូវបានមើលឃើញទេ។

វីដេអូផ្លូវការហាក់ដូចជាជៀសវាងការបង្ហាញស្នាមខ្មៅៗនៅក្រោយក្បាលរបស់គីមកាលពីខែមុន ទោះបីជាសារព័ត៌មាន NK News បានរាយការណ៍ថា រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញកៅអៀកច្បាស់ៗនៅខាងក្រោយក្បាលក៏ដោយ។

ស្នាមខ្មៅៗពីក្រោយក្បាលគឺជាភស្តុតាងចុងក្រោយបង្អស់បង្ហាញពីសុខភាពដ៏អាថ៍កំបាំងរបស់គាត់ បន្ទាប់ពីរូបភាពបានបង្ហាញថា មេដឹកនាំអាយុ ៣៧ ឆ្នាំរូបនេះបានស្រកទម្ងន់យ៉ាងច្រើន។

អ្នករស់នៅទីក្រុងព្យុងយ៉ាងម្នាក់បានចេញលើទំព័រមុខកាសែតនាពេលថ្មីៗនេះ នៅពេលដែលគាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថាប្រជាជនកូរ៉េខាងជើងមានការខូចចិត្តដោយសារ "រូបរាងស្គមជាងមុន" របស់អតីតមេដឹកនាំទម្ងន់ ៣០៨ ផោនរូបនេះ។

វេបសាយ 38 North បានរាយការណ៍ថាលោកគីមប្រហែលជាកំពុងលេបថ្នាំសម្រកទម្ងន់ ឬវះកាត់សម្រកជាតិខ្លាញ់។

អ្នកផ្សេងទៀតបានលើកឡើងថាជំងឺរាតត្បាតកូវីដ១៩ អាចជំរុញឱ្យគាត់ចាត់វិធានការការពារសុខភាពរបស់គាត់យ៉ាងតឹងរ៉ឹង ព្រោះជំងឺធាត់និងជំងឺសរសៃឈាមបេះដូងគឺជាកត្តាហានិភ័យខ្ពស់៕

-->
adverise with khmeread