Harry Kane អាចនឹង​ប៉ះទង្គិចជាមួយក្លឹប Tottenham បន្ទាប់ពី​អវត្តមាន​សម្រាប់ការ​ហ្វឹកហាត់ពីរថ្ងៃជាប់គ្នា

    លោក Gary Neville បារម្ភថា ខ្សែប្រយុទ្ធ Harry Kane ស្ថិតក្នុងដំណើរឆ្ពោះទៅរក​ការប៉ះទង្គិចជាមួយ​ក្លឹប Tottenham បន្ទាប់ពី​ប្រធានក្រុមអង់គ្លេស​រូបនេះ​ខកខានមិនបានបង្ហាញមុខ​នៅក្នុង​ការ​ហ្វឹកហាត់ពីរ​ថ្ងៃជាប់គ្នា។
    Kane ដែល​ទើបវិលត្រឡប់​ពីដំណើរកម្សាន្តនៅសមុទ្រការ៉ាអ៊ីប​និង​ស្ថិតនៅដាច់ដោយឡែកមួយរយៈផងនោះ ប្តេជ្ញាចិត្តចាកចេញពីក្លឹបតាំងពីវ័យកុមាររបស់ខ្លួននៅ​រដូវក្តៅនេះ ស្របពេល​ក្លឹប Manchester City អន្ទះសា​ចង់បាន​ ខណៈសំណើ​ផ្ទេរ​១០០លានផោន​របស់ខ្លួន​ត្រូវ​បាន​បដិសេធ។
    អនាគតឡាករ​វ័យ២៨​ឆ្នាំ​រូបនេះ​ស្ថិតក្នុងភាពមិនច្បាស់លាស់​ចាប់តាំងពីដំណាច់រដូវកាល​មុន​នៅពេលកីឡាកររូបនេះ​សារភាពថា ខ្លួន​ចង់​​​​ពិភាក្សា​ដោយត្រង់ជាមួយនាយកក្លឹប​ Daniel Levy អំពីអនាគត​របស់​ខ្លួន​ហើយ​ថា ខ្លួន​ចង់លេងជាមួយ Kevin de Bruyne នៅក្លឹប​ City។
    កេរ្តិ៍ឈ្មោះរបស់ Kane ឡើង​ខ្លាំងកាលពីរដូវក្តៅ បន្ទាប់ពី​បាន​ជួយក្រុម​អង់គ្លេស​ឡើង​ដល់វគ្គ​ផ្តាច់ព្រ័ត្រ​ Euro 2020 និង​បាន​បង្ហាញពីចេតនាច្បាស់លាស់​ក្នុងការលេងនៅក្លឹបកម្រិតកំពូល​មួយទៀត ដើម្បីមាន​ឱកាស​លើកពាន៕
 

-->
adverise with khmeread