Galatasaray ប្រាប់​ឲ្យ​ Radamel Falcao ស្វែង​រកក្លឹប​ថ្មី ដោយ​សារមិន​អាច​ផ្តល់​ប្រាក់ឈ្នួល​ខ្ពស់​បានទៀត

    ក្លឹបយក្ស​តួកគី Galatasaray បាន​ស្នើ​ឲ្យ​ខ្សែប្រយុទ្ធ Radamel Falcao ចាកចេញ​ពីក្លឹប ដោយសារតែពួកគេគ្មានលទ្ធភាព​ផ្តល់​ប្រាក់​ឈ្នួល​ដល់កីឡាកររូបនេះតទៅទៀត។
    កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ​បាន​មកដល់​ក្លឹប Galatasaray កាលពីឆ្នាំ​២០១៩​ ដោយ​មាន​ការ​ស្វាគមន៍​ដ៏កក់ក្តៅ​ពីអ្នកគាំទ្រ​​២៥.០០០​នាក់​ដែល​មក​រង់ចាំស្វាគមន៍ដល់​ពហុកីឡាដ្ឋាន Ataturk airport។
    ប៉ុន្តែ​បន្ទាប់ពីរកបាន​១៩គ្រាប់​ក្នុងលីក​រយៈ​ពេល​ពីរ​រដូវកាល​នៅតួកគី​ Falcao ជាអតីត​ខ្សែប្រយុទ្ធក្លឹប Atletico Madrid  Monaco  Chelsea និង Manchester United ត្រូវ​បាន​ប្រាប់​ឲ្យស្វែង​រក​ក្លឹប​ថ្មី។
    លោក Burak Elmas ប្រធាន​ក្លឹប Galatasaray បាន​និយាយថា បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប​មាន​ន័យថា ពួកគេមិន​អាច​មាន​លទ្ធភាព​រក្សា​ទុកកីឡាករ Falcao និង​កីឡាករ Sofiane Feghouli អតីត​ខ្សែបម្រើ​ក្លឹប West Ham បាន​តទៅទៀត​ទេ។
    លោកបាន​ប្រាប់អ្នក​សារព័ត៌មាន​ថា “ខ្ញុំបាន​ជជែកជាមួយ Falcao និង Feghouli។ ពួកគេ​បាន​ផ្តល់​សេវ៉ាដ៏ល្អសម្រាប់​យើង​ ប៉ុន្តែ​យើងមិនអាច​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​បាន​ទៀតទេ​។ យើង​ចង់​ឲ្យ​ពួកគេ​ស្វែង​រក​ក្លឹប​ថ្មី”៕
 

-->
adverise with khmeread