Aston Villa បង្ហាញចំណាប់អារម្មណ៍ជាថ្មីលើ​ខ្សែប្រយុទ្ធ Tammy Abraham

    ក្លឹប Aston Villa បាន​បង្ហាញចំណាប់អារម្មណ៍ឡើងវិញ​លើ​ខ្សែប្រយុទ្ធ Tammy Abraham របស់​ក្លឹប Chelsea ខណៈពួកគេ​ស្វះស្វែងរក​កិច្ច​ព្រមព្រៀងខ្ចីជើង​កីឡាកររូបនេះ និង​ខ្សែការពារ Axel Tuanzebe របស់​ក្លឹប Manchester United។
    ក្លឹប Aston Villa កំពុងតែ​ពិភាក្សាជាមួយក្លឹប United ជុំវិញ​លទ្ធភាព​ខ្ចីជើង​កីឡាករ Tuanzebe ពេញមួយរដូវកាល​ ដែលនឹង​មាន​តម្លៃ​ប្រហែល​៥លានផោន​ និង​ចង់បាន Abraham ផងដែរ។
    Abraham ជា​ខ្សែប្រយុទ្ធក្លឹប​ Chelsea កន្លងមក​ធ្លាប់បានចំណាយ​ពេល​លេងខ្ចីជើងនៅ​ក្លឹប Villa ដែរ​ ហើយ​ធ្លាប់ជាគោលដៅនៃការ​ផ្ទេរ​ចេញ​កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែ​សម្រេចបន្ត​ប្រជែង​យកកៅអីរបស់ខ្លួន​បន្ត​ទៀត​។
    ទោះបីជា​យ៉ាងណា ខណៈពេល​ក្លឹប Chelsea កំពុងព្យាយាម​លក់​កីឡាករចេញ​ ដើម្បី​យក​ប្រាក់​មកបង្គ្រប់​១០០លានផោន ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹប Inter Milan មកវិញ​នោះ កីឡាករ Abraham បើកចិត្ត​ទទួល​យកការប្រកួតប្រជែង​ថ្មី។
    តាមព័ត៌មានថា ក្លឹប West Ham និងក្លឹប Arsenal ក៏ចាប់អារម្មណ៍លើ​ Abraham ដែរ ប៉ុន្តែ​ក្លឹប Villa មាន​ប្រៀបជាង។
    ក្លឹប Chelsea ទំនងជា​បដិសេធ​សំណើខ្ចីជើង ខណៈ​ក្លឹបនេះកំពុងជំរុញលក់ក្នុងតម្លៃ​៤០​លានផោន ដោយសារតែកន្លងមកពួកគេធ្លាប់ទទួល​សំណើផ្ទេរ​ប្រហែល​៥០លានផោន​កាលពីរដូវកាលមុន។ Abraham មាន​ឱកាសបង្ហាញមុខ​ត្រឹម​៣២លើក​នៅរដូវកាលចុងក្រោយ​និងនៅតែអាចរកបាន​១២គ្រាប់៕
 

-->
adverise with khmeread