ជប៉ុននិយាយថា អត្តពលិកអូស្ត្រាលីវាយកម្ទេចបន្ទប់នៅភូមិអូឡាំពិករបស់ខ្លួន មុនចាកចេញទៅស្រុកវិញ

គណៈកម្មាធិការអូឡាំពិករបស់ប្រទេសជប៉ុននិយាយថា អត្តពលិកអូស្រ្តាលីបានបំផ្លាញគ្រែនៅក្នុងបន្ទប់សណ្ឋាគារភូមិអូឡាំពិករបស់ពួកគេ ហើយធ្វើឱ្យធ្លុះជញ្ជាំងមុនពេលចាកចេញទៅស្រុកវិញ។

ក្រុមមន្រ្តីបានបន្ថែមថាអត្តពលិកខ្លះក៏បានបង្ហាញពីអាកប្បកិរិយាមិនអាចទទួលយកបាននៅលើជើងហោះហើរទៅស្រុករបស់ពួកគេវិញ។

ប៉ុន្តែលោក Ian Chesterman ប្រធានក្រុមអូស្រ្តាលីបាននិយាយថា គ្មានវិធានការវិន័យណាមួយនឹងត្រូវធ្វើឡើងនោះទេ ខណៈដែលអត្តពលិកបានសុំទោស។

លោកបានបន្ថែមថាការខូចខាតគឺតូចតាច ហើយវាមិនមែនជារឿងពិបាកបំផុតក្នុងការបំបែកគ្រែក្រដាសកាតុងនោះទេ។

Chesterman មិនបានប្រាប់ឈ្មោះអត្តពលិកឬកីឡាដែលពួកគេតំណាងនោះទេ។

ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអូស្រ្តាលីបាននិយាយថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ និងសហព័ន្ធបាល់បោះជាតិកំពុងស៊ើបអង្កេតលើរបាយការណ៍អំពីអាកប្បកិរិយាឈ្លោះប្រកែកគ្នានៅលើជើងហោះហើរចូលទីក្រុងស៊ីដនីកាលពីថ្ងៃសុក្រសប្តាហ៍មុន។

Chesterman បាននិយាយថា "យុវជនខ្លះបានធ្វើខុស ពួកគេបានចាកចេញពីបន្ទប់ក្នុងស្ថានភាពមួយដែលមិនអាចទទួលយកបាន" ។

លោកបានបន្ថែមថា "បន្ទប់ទាំងអស់មិនត្រូវបានគេកម្ទេចចោលទាំងស្រុងនោះទេ"៕ ប្រភព ៖ BBC
 

-->
adverise with khmeread