រន្ទះបាញ់វាយប្រហាក្បួនហែជំនូនមួយនៅបង់ក្លាដែស សម្លាប់មនុស្ស១៧នាក់, កូនកំលោះរងរបួស

ក្រុមមន្រ្តីបាននិយាយថារន្ទះបាញ់ជាច្រើនបានវាយប្រហារពិធីមង្គលការមួយនៅបង់ក្លាដែសក្នុងរយៈពេលតែប៉ុន្មានវិនាទីកាលពីថ្ងៃពុធដោយសម្លាប់មនុស្សយ៉ាងតិច ១៧ នាក់ និងបង្ករបួសដល់កូនកំលោះ។

លោក Sakib Al-Rabby ជាអភិបាលក្រុង Shibganj បាននិយាយថា ក្រុមហែជំនូនរបស់កូនកំលោះទើបតែចាកចេញពីទូកមួយនៅឯមាត់ទន្លេនៃទីក្រុង Shibganj ដើម្បីជ្រកកោនពីព្យុះផ្គររន្ទះ នៅពេលរន្ទះបាញ់បានវាយលើកំពង់ដនៅច្រាំងទន្លេ Padma ។ កូនក្រមុំមិនបាននៅជាមួយក្បួនហែជំនូនដែលកំពុងធ្វើដំណើរទៅផ្ទះរបស់នាងនោះទេ។

មន្រ្តីប៉ូលិសលោក Farid Hossain បាននិយាយថា "យើងមានព័ត៌មានអំពីមនុស្ស ១៧ នាក់ស្លាប់និងមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ" ។

មន្រ្តីអគ្គីភ័យលោក Meherul Islam បាននិយាយថាមនុស្ស ១៤ នាក់បានរងរបួសហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ព្យុះមូសុងដ៏ខ្លាំងក្លាបានវាយប្រទេសបង់ក្លាដែសកាលពីសប្តាហ៍មុនដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងស្រុក Cox's Bazar ភាគអាគ្នេយ៍នៃប្រទេសបណ្តាលឱ្យមនុស្សប្រហែល ២០ នាក់ស្លាប់ក្នុងនោះមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៦ នាក់។

រន្ទះបាញ់បានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះជារៀងរាល់ឆ្នាំ។ យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញថាមានអ្នកស្លាប់ដោយសាររន្ទះបាញ់ជាង ២០០ នាក់ក្នុងឆ្នាំ ២០១៦ ដោយមានមនុស្ស ៨២ នាក់បានស្លាប់នៅថ្ងៃតែមួយក្នុងខែឧសភា។
ទោះយ៉ាងណាក៏ដោយការស្លាប់ជាច្រើនមិនត្រូវបានកត់ត្រាជាផ្លូវការទេ ហើយអ្នកតាមដានឯករាជ្យមួយបានរាប់ឃើញអ្នកស្លាប់ ៣៤៩ នាក់ដោយសាររន្ទះបាញ់៕ ប្រភព ៖ South China Morning Post

 

-->
adverise with khmeread