រថយន្តធុនធំបើកថយក្រោយបុករថយន្ត​ Ford Ranger ពីចំហៀងនៅផ្លូវ៥០ម៉ែត្រ​នៅខណ្ឌដង្កោ

​ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាក​ Ford Ranger មួយគ្រឿងកំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែមានរថយន្តធុនធំបើកថយក្រោយមកបុកពីចំហៀងពេញទំហឹងរងការខូចខាត យ៉ាងដំណំ​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃពុធ ទី៤​ ខែសីហា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គងថ្មី​ សង្កាត់ព្រៃស ខណ្ឌដង្កោ​។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញរថយន្តស៊េរីទំនើបម៉ាក​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខ​ កណ្ដាល ​2B-5120 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម​, ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3D-4072 បើកថយក្រោយចេញពីការដ្ឋានមិនប្រយ័ត្ន​ក៏បុករថយន្ត Ford Ranger ពីចំហៀងខាងក្រោយពេញទំហឹង​ បណ្ដាលឲ្យរថយន្តតូចនេះ រងការខូចខាតយ៉ាងដំណំ​។ ឯរថយន្តធុនធំបង្កហេតុរងការខូចខាតតិចតួច​ និងមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ​។ 

ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកវាស់វែង​។ តែចុងក្រោយភាគីខាងរថយន្តធុនធំព្រមចេញថ្លៃខូចខាត​ និងជួសជុលទៅលើរថយន្តរងគ្រោះ​ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដងទៅ​៕

-->
adverise with khmeread