បុរសជាសន្តិសុខឯកជនម្នាក់ដេកស្លាប់ នៅឃ្លាំងដាក់អីវ៉ាន់មួយនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ មានករណីបុរសជាសន្តិសុខឯកជនម្នាក់ដេកស្លាប់ កើតឡើងនៅចំណុចឃ្លាំងដាក់អីវ៉ាន់ ផ្ទះលេខ៣៨៨ ផ្លូវលេខ១៩២៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ថ្ងៃទី០៣ សីហា ឆ្នាំ២០២១ ម៉ោង៧ និង៣០នាទី។

សមត្ថកិច្ចនិយាយថា សាកសពឈ្មោះសេស វ៉ាន់នឿន ភេទប្រុស អាយ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅចំណុចកើតហេតុខាងលើ។ 

តាមការពិនិត្យរបស់ ប៉ូលិសការិយាល័យកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្រ្ត និងគ្រូពេទ្យអមសាលាដំងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា «សពពិតជាស្លាប់ដោយការជម្ងឺគាំងបេះដូងប្រាកដមែន»។ សពប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread