ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននិងប៉ូលិសមូលដ្ឋានឃាត់បុរសម្នាក់ដាក់ថ្នាំញៀនក្នុងកញ្ចប់តែ

ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ បានចុះទៅដល់ទីតាំងផ្ទះជួលមួយកន្លែងស្ថិតនៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នា ថ្ងៃទី០៣ សីហា ឆ្នាំ២០២១ វេលាម៉ោង២រសៀលកន្លងទៅ ។   

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ មានពណ៌ត្រួយចេកសញ្ញាផ្កាប្រាំចំនួន៣ដុំ, ២.ក្រាមពណ៌ថ្លាសខ្ចប់ក្នុងថង់ប្លាស្ទីក១កញ្ចប់, ៣.ក្រាមពណ៌ថ្លាសវេចខ្ចប់ក្នុងសន្លឹកឆ្នោតកោស និង៤.ជញ្ជីងអេឡិត្រូនិច ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងសម្ភារដែលដកហូត យកទៅរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ៕


 

-->
adverise with khmeread