កំពូលអ្នកប្រាជ្ញសេដ្ឋកិច្ចពីរនាក់ដើរតាមផ្លូវឃើញសត្វកណ្តុរងាប់ ស្រាប់តែនឹកឃើញល្បងប្រាជ្ញាគ្នាលេងដើម្បីបង្កើនលុយចូល GDP ហើយក៏...!

កំពូលអ្នកប្រាជ្ញសេដ្ឋកិច្ចពីរនាក់កំពុងដើរតាមផ្លូវមួយ នៅពេលពួកគេឃើញកណ្តុរងាប់មួយក្បាល។ 

អ្នកប្រាជ្ញទីមួយនិយាយថា "បើលោកទទួលទានកណ្តុរងាប់នេះ ខ្ញុំនឹងឱ្យលោក ១ ម៉ឺនដុល្លារ"។ ស្តាប់ឮដូច្នេះ អ្នកប្រាជ្ញទីពីរបានធ្វើការវិភាគអំពីការខាតបង់និងផលចំណេញយ៉ាងលឿន ហើយក៏សម្រេចចិត្តទទួលទានកណ្តុរងាប់នោះតែម្តង។

អ្នកប្រាជ្ញទីពីរមានអារម្មណ៍ស្អុយពេញមាត់ចង់តែក្អួត ហើយក៏នឹកក្នុងចិត្តថា បើឃើញកណ្តុរងាប់តាមផ្លូវនឹងអាលឱ្យអ្នកប្រាជ្ញទីមួយភ្លក្សរសជាតិវាវិញម្តង។ រំពេចនោះគាត់ក៏ឃើញកណ្តុរងាប់មួយទៀតលើផ្លូវ ហើយក៏រំអុកឱ្យអ្នកប្រាជ្ញទីមួយស៊ីកណ្តុរនោះ នឹងឱ្យ១ម៉ឺនដុល្លារដែរ។ អ្នកប្រាជ្ញទីមួយនឹកគិតចង់ស្រង់ដើម១ម៉ឺនដុល្លារមកវិញ ក៏សម្រេចចិត្តស៊ីកណ្តុរងាប់នោះភ្លាម។ 

ក្រោយដើរយ៉ាងស្ងៀមស្ងាត់រៀងៗខ្លួនមួយសន្ទុះ អ្នកប្រាជ្ញទីពីរទីបំផុតហើបមាត់និយាយយ៉ាងដូច្នេះ "យើងទាំងពីរហាក់ដូចជាបានស៊ីកណ្តុរងាប់ហ្វ្រីៗ"។ 

អ្នកប្រាជ្ញទីពីរតបវិញយ៉ាងឡូយ ៖ "ប៉ុន្តែកុំភ្លេចណា៎ យើងទើបតែបានបន្ថែមលុយ ២ ម៉ឺនដុល្លារចូល GDP!"៕  

-->
adverise with khmeread