សត្វលានិងសត្វខ្លាឈ្លោះគ្នារឿងស្មៅពណ៌បៃតងឬខៀវ រហូតដល់ថ្នាក់ឱ្យស្តេចតោជួយកាត់សេចក្តី, សេចក្តីសម្រេចចុងក្រោយគឺ...

និទានខ្លី៖ សត្វលាប្រាប់ខ្លាថា ៖ ស្មៅមានពណ៌ខៀវ។

ខ្លាឆ្លើយថាទេស្មៅមានពណ៌បៃតង។

ការពិភាក្សាកាន់តែក្តៅឡើងៗ ហើយសត្វទាំងពីរបានសម្រេចចិត្តយកបញ្ហានេះទៅអាជ្ញាកណ្តាល ហើយដើម្បីធ្វើដូច្នេះ ពួកគេបានរកតោជួយកាត់សេចក្តី។

ពេលទៅដល់ក្នុងព្រៃដែលសត្វតោកំពុងអង្គុយលើបល្ល័ង្ក សត្វលាបានចាប់ផ្តើមស្រែកថា ៖ "ស្តេចតោអើយតើវាពិតទេដែលស្មៅមានពណ៌ខៀវ?"។

សត្វតោបានឆ្លើយថា  "ពិតហើយស្មៅមានពណ៌ខៀវ"។

សត្វលាបានបន្តថា "ខ្លាមិនយល់ស្របនឹងខ្ញុំហើយផ្ទុយពីខ្ញុំហើយរំខានខ្ញុំ។ សូមដាក់ទោសអាខ្លា"។

បន្ទាប់មកស្តេចតោបានប្រកាសថា "ខ្លានឹងត្រូវផ្តន្ទាទោសដោយឱ្យនៅស្ងៀមស្ងាត់ ៥ ឆ្នាំ" ។

សត្វលាលោតកញ្ឆេងដោយក្តីរីករាយហើយបន្តដំណើរទៅមុខទៀតដោយពេញចិត្តហើយនិយាយម្តងហើយម្តងទៀតថា "ស្មៅមានពណ៌ខៀវ" ។

ខ្លាបានទទួលយកការដាក់ទណ្ឌកម្ម ប៉ុន្តែខ្លាបានសួរសត្វតោថា "លោកម្ចាស់ហេតុអ្វីបានជាដាក់ទណ្ឌកម្មខ្ញុំ ទោះដឹងថាស្មៅមានពណ៌បៃតង?"។

សត្វតោបានឆ្លើយថា "តាមពិតទៅស្មៅមានពណ៌បៃតង"។

ខ្លាសួរថា "ដូច្នេះហេតុអ្វីបានជាដាក់ទណ្ឌកម្មខ្ញុំ?"។

សត្វតោឆ្លើយថា "នោះមិនពាក់ព័ន្ធនឹងសំណួរថាតើស្មៅមានពណ៌ខៀវឬបៃតងទេ។ ការដាក់ទណ្ឌកម្មនេះគឺដោយសារតែវាមិនអាចរួចសម្រាប់សត្វដ៏ក្លាហាននិងឆ្លាតវៃដូចឯងទៅខ្ជះខ្ជាយពេលវេលាឈ្លោះជាមួយសត្វលា ហើយនាំរំខានដល់ខ្ញុំជាមួយនឹងសំណួរឆ្កួតបែបនោះ"។

ការខ្ជះខ្ជាយពេលវេលាដ៏អាក្រក់បំផុតគឺការឈ្លោះប្រកែកគ្នាជាមួយមនុស្សល្ងង់ និងមនុស្សជ្រុលនិយម ដែលមិនខ្វល់ពីការពិតឬអង្គហេតុ ក្រៅតែពីជ័យជម្នះនៃជំនឿនិងការបំភាន់របស់ខ្លួនឯងប៉ុណ្ណោះ។ កុំខ្ជះខ្ជាយពេលវេលាលើការពិភាក្សាដែលគ្មានន័យ ... សម្រាប់មនុស្សខ្លះសូម្បីមានភស្តុតាងបង្ហាញដល់ពួកគេហើយនៅតែមិនមានសមត្ថភាពយល់ ហើយអ្នកដទៃទៀតខ្វាក់ភ្នែកដោយអំនួត ការស្អប់ និងការច្រណែន ហើយរឿងតែមួយគត់ដែលពួកគេចង់បានគឺខ្លួនឯងត្រូវគ្រប់ពេល បើទោះបីជាពួកគេខុសក៏ដោយ។

នៅពេលភាពល្ងង់ខ្លៅរះត្រដែត បញ្ញានឹងលិចបាត់។ សន្តិភាពនិងភាពស្ងប់ស្ងាត់របស់អ្នកគឺមានតម្លៃជាង៕ ប្រភព ៖ អនាមិក

-->
adverise with khmeread