ប្រធាន​ក្លឹប Barcelona បាន​អះអាងថា ខ្សែប្រយុទ្ធ​ Antoine Griezmann មិនស័ក្តិសមនឹងប្រព័ន្ធលេងរបស់ក្លឹប

    លោក Joan Laporta ប្រធាន​ក្លឹប Barcelona បាន​អះអាងថា ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​បារាំង Antoine Griezmann មិន​មែនជា​កីឡាករ​ដែល​ក្លឹប Barcelona ចង់បាន​នោះ​ទេ ហើយ​មិន​ស៊ីសង្វាក់នឹងប្រព័ន្ធលេង​របស់​ក្រុម Barcelona ផងដែរ បន្ទាប់ពី​កីឡាករ​រូបនេះ​ត្រូវ​បាន​បញ្ចូន​ទៅលេងខ្ចីជើងនៅ​ក្លឹប Atletico Madrid វិញ។
    មានការរំពឹងខ្ពស់ចំពោះ Griezmann បន្ទាប់ពី​ចូលរួម​ក្នុងតម្លៃ​ផ្ទេរ​១០៨​លានផោន​កាលពីឆ្នាំ​២០១៩​ ប៉ុន្តែ​មិនបាន​បង្ហាញភាព​អស្ចារ្យ​សម្រាប់ក្លឹប Barcelona ទេ​ ហើយ​លេងមិន​សូវ​ស៊ីសង្វាក់ជាមួយ​កីឡាករ Lionel Messi ។
    ទោះបីជា​យ៉ាងណា ខ្សែប្រយុទ្ធរូបនេះនៅតែអាច​រក​បាន​៣៥គ្រាប់​នៅក្នុងការ​បង្ហាញមុខ​១០២​លើក​ រួម​ទាំង​២០​ប្រកួត​នៅ​គ្រប់កម្មវិធីប្រកួត​កាលពីរដូវកាល​មុន​ ប៉ុន្តែ​មិន​អាចក្លាយជា​សមាជិកក្នុងក្រុមជម្រើស​បាន​ ហើយ​ក្លឹប​មាន​បំណង​កាត់ប្រាក់ឈ្នួល​៣០០.០០០​ផោន​ក្នុងមួយសប្តាហ៍​របស់កីឡាកររូបនេះចំពេលមានវិបត្តិជំងឺកូវីដ។
    លោក Laporta បាន​និយាយថា ដំណើ​ការ​មិន​បាន​ដូច​ការ​ចង់បាន​ ប៉ុន្តែ​បាន​និយាយថា លោកទទួល​ស្គាល់ថា កីឡាកររូបនេះមាន​ឥរិយាបថល្អ។
    លោក Laporta បាន​និយាយថា “​ខ្ញុំគិតថា គ្រប់គ្នា​រំពឹង​ច្រើនពី​គាត់ ប៉ុន្តែ​គាត់​មាន​ឥរិយាយបថល្អ។ យើងមិនដឹងថា គាត់គឺជា​កីឡាករ​បែបណានោះទេ។ គ្រាន់តែ​ដឹងថា គាត់គឺជា​កីឡាករ​ឆ្នើម​ម្នាក់។ ខ្ញុំគិតថា គាត់មិន​ស៊ីសង្វាក់នឹងប្រព័ន្ធលេង​របស់យើង”។
    បន្ទាប់ពីវិលត្រឡប់ទៅ​កាន់​ក្លឹប Atletico វិញ Griezmann មិនបាន​និយាយអ្វីច្រើនទេដោយគ្រាន់តែអះអាងថា ខ្លួន​បាន​ប្រឹងប្រែង​ផ្តល់អស់លទ្ធភាព​ដល់ក្លឹប ហើយ​មាន​មោទនភាពដែលបាន​ពាក់អាវរបស់ក្លឹប Barcelona ៕
 

-->
adverise with khmeread