Chelsea អាចនឹង​ដាក់សំណើជាថ្មីនៅ​ខែ​មករា​ ដើម្បី​ផ្ទេរខ្សែការពារ Jules Kounde

    ក្លឹប Chelsea អាចនឹង​ដាក់សំណើថ្មីទៀត​ ដើម្បី​ផ្ទេរ​ខ្សែការពារ Jules Kounde របស់​ក្លឹប Sevilla ស្របពេល​លោក Thomas Tuchel ចង់ពង្រឹងប្រព័ន្ធ​ការពារ​បន្ថែម។
    គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​មិន​អាច​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែការពារជាគោលដៅ​របស់​លោក​ទេ ប៉ុន្តែ​នៅ​តែ​កោត​សរសើរ​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​។
    ក្លឹប Chelsea គិតថា ពួកគេជិត​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​កីឡាករ Kounde នៅ​ថ្ងៃចុងក្រោយ​នៃទីផ្សារទិញដូរ​កីឡាករ ប៉ុន្តែ​ក្តីសង្ឃឹមរបស់ពួកគេ​ត្រូវ​បញ្ចប់ នៅពេល​ក្លឹប Sevilla អះអាងថា កីឡាករ​រូបនេះមាន​លក្ខខណ្ឌទិញផ្តាច់​៦៨​លានផោន​។
    ខ្សែការពារកណ្តាល​រូបនេះ​ត្រូវ​បាន​គេភ្ជាប់ជាមួយ​កិច្ច​ព្រមព្រៀងផ្ទេរមក​កាន់​ក្លឹបជើងឯកក្របខណ្ឌ Champions League នេះពេញមួយ​រដូវកាលទិញដូរ ហើយ​ថា កីឡាករ​រូបនេះ​មិន​សប្បាយចិត្ត​ដោយសារតែ​មិន​បាន​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរមក​កាន់​ក្លឹបនៅ​ទីក្រុងឡុងដ៍នេះ។
    ទោះបីជា​យ៉ាងណាលោក Julen Lopetegui ជា​គ្រូបង្វឹក​ក្លឹប Sevilla បាន​អះអាងថា ក្លឹប Chelsea ខកខាន​មិន​បាន​ឆ្លើយ​តប​តាម​តម្លៃ​របស់ក្លឹប Sevilla។
    Lopetegui បាន​និយាយថា “​ទីបំផុត Kounde បាន​បន្តនៅ​ ដោយសារក្លឹប​សម្រេច​ថា វាគឺជារឿង​ត្រឹមត្រូវ​ដោយ​ផ្អែក​លើ​ការ​វាយតម្លៃពីសំណើ​ដែល​អាចមាន​ណាមួយនោះ។ យើងជឿជាក់ថា គាត់នឹងបន្ត​វិវឌ្ឍខ្លួន​ជាមួយ​ ហើយទម្រង់លេងគឺជារឿង​សំខាន់បំផុត” ។
    ការមកដល់របស់ខ្សែការពារកណ្តាល​ថ្មី​ម្នាក់ស្ទើរតែជាកិច្ចការអាទិភាពសម្រាប់គ្រូបង្វឹក Thomas Tuchel ដោយ​សារតែ​ខ្សែការពារ Kurt Zouma អាច​នឹង​ចាកចេញទៅ​ចូល​រួម​ជាមួយ​ក្លឹប West Ham ក្នុងតម្លៃ​៣០​លានផោន៕
 

-->
adverise with khmeread