ការសិក្សារកឃើញថា មនុស្សមួយចំនួនមានសមត្ថភាព "អធិធម្មជាតិ" អាចយកឈ្នះលើកូវីដ១៩ ដោយឯកឯង

បន្ទាប់ពីមុនពេលឆ្លងកូវីដ១៩ និងមុនពេលចាក់វ៉ាក់សាំង Pfizer or Moderna ពីរដូស ប្រព័ន្ធភាពស៊ាំរបស់មនុស្សខ្លះបានបង្កើតសមត្ថភាពភាពស៊ាំដ៏មិនគួរឱ្យជឿរួចទៅហើយដើម្បីឆ្លើយតបទៅនឹងមេរោគកូរ៉ូណា។

ក្រុមអ្នកស្រាវជ្រាវបានហៅករណីបែបនេះថា "ភាពស៊ាំអធិធម្មជាតិ" ឬ "ភាពស៊ាំកូនកាត់"។ ប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺទាំងនេះអាចផលិតអង់ទីករបានយ៉ាងច្រើនដែលអាចឆ្លើយតបទៅនឹងមេរោគបំប្លែងខ្លួនផ្សេងៗគ្នាដូចដែលបានកត់ត្រានៅក្នុងការសិក្សាជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ។

នៅក្នុងការសិក្សាមួយ អ្នកជំងឺដែលមាន "ភាពស៊ាំកូនកាត់" បានបង្ហាញសមត្ថភាពក្នុងការឆ្លើយតបទៅនឹងមេរោគបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន មេរោគកូរ៉ូណាដែលមិនមែនឆ្លងលើមនុស្ស និង សូម្បីលទ្ធភាពមេរោគបំប្លែងខ្លួនដែលមិនទាន់កើតមាននៅឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសិក្សាលើអ្នកជំងឺទាំងនេះដើម្បីស្វែងយល់ពីភាពស៊ាំប្រឆាំងកូវីដនិងភាពស៊ាំប្រឆាំងនឹងមេរោគដទៃទៀត។

ការសិក្សានេះត្រូវបានដឹកនាំដោយលោក Theodora Hatziioannou ជារោគវិទូនៅសាកលវិទ្យាល័យ Rockefeller University នៃសហរដ្ឋអាមេរិក៕ ប្រភព ៖ Daily Mail

-->
adverise with khmeread