PSG សង្ឃឹមថា នឹង​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​ខ្សែការពារ Antonio Rudiger នៅ ​រដូវក្តៅ​ឆ្នាំ​ក្រោយ​

ក្លឹប PSG សង្ឃឹមថា នឹង​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​កីឡាករ​ម្នាក់​ទៀត​នៅ​  រដូវក្តៅ​ឆ្នាំក្រោយ​ ហើយ​ខ្សែការពារ Antonio Rudiger របស់​ក្លឹប Chelsea អាចជា​គោលដៅ​។​

ខ្សែការពារ​សញ្ជាតិអាល្លឺម៉ង់​រូបនេះ​ធ្វើបាន​ល្អ​ចាប់តាំងពី​លោក Thomas Tuchel ចូល​ដឹកនាំ​ ហើយ​បន្ត​ជា​ផ្នែក​សំខាន់​នៅក្នុង​ក្រុម​របស់​លោក​នៅ​ពហុកីឡាដ្ឋាន​ Stamford Bridge។

ប៉ុន្តែ​ស្របពេល​កិច្ច​សន្យា​របស់ខ្សែការពាររូបនេះនឹង​ផុត​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ មាន​ព័ត៌មានថា ក្លឹប PSG ត្រៀម​ដាក់​សំណើ​ផ្ទេរ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ។​

ស្របពេល​មានការអះអាងថា ក្លឹប Chelsea ចាប់អារម្មណ៍​ចង់​ពន្យារ​កិច្ច​សន្យា​របស់​ Rudiger ជាមួយ​នឹង​លក្ខ​ខណ្ឌថ្មី​ គេមិនទាន់ឃើញ​មាន​ការទាក់ទង​រវាងតំណាងរបស់កីឡាករនិងក្លឹបនៅឡើយ​ទេ។

លោក Tuchel កោត​សរសើរ​ Rudiger ហើយ​ថែម​ទាំង​ព្យា​យាម​ផ្ទេរ​កីឡាករ​រូបនេះ​នៅពេល​លោក​ជា​អ្នក​ចាត់ការ​ក្លឹប PSG មុន​ពេល​ចាកចេញមកដឹកនាំក្លឹប Chelsea ។ 

វាគឺជាសម្ពាធមួយ​សម្រាប់ក្លឹប ដែល​បាត់បង់កីឡាករ​សំខាន់ម្នាក់​និង​ជួយពួកគេលើកពាន​ Champions League កាលពីរដូវកាល​មុន​ ហើយ​គ្រោងនឹង​ក្លាយ​ជា​ផ្នែកសំខាន់​នៅ​រដូវកាល​នេះ៕
 

-->
adverise with khmeread