David Luiz បាន​បដិសេធ​សំណើរបស់ក្លឹប​មកពីក្របខណ្ឌ Ligue 1 និង​ Serie A

    ខ្សែការពារ David Luiz បាន​បដិសេធ​សំណើរបស់ក្លឹប​មកពីក្របខណ្ឌ Ligue 1 និង​ Serie A ចាប់តាំងពី​ចាកចេញពី​ក្លឹប Arsenal នៅរដូវក្តៅនេះ បន្ទាប់ពី​ចប់កិច្ច​សន្យា​ ខណៈ​កីឡាករ​រូបនេះ​បន្ត​ស្វែង​រក​ក្លឹប​ថ្មី​។​

ខ្សែការពារកណ្តាល​រូបនេះ​បាន​ចាកចេញពី​ពហុកីឡាដ្ឋាន Emirates កាល​ពី​ខែ​កក្កដា​ បន្ទាប់ពី​ក្លឹប Arsenal សម្រេចមិន​បន្ត​កិច្ច​សន្យា​ ដោយ​ចង់​ជម្រុះចោល​​កីឡាករ​ដែល​មាន​ប្រាក់ឈ្នួល ១០០.០០០​ផោន​ក្នុងមួយសប្តាហ៍​ចេញ​ពី​កញ្ចប់ប្រាក់ឈ្នួល​របស់​ខ្លួន​ ហើយ​ Luiz ចាប់ផ្តើម​ស្វែង​រក​ក្លឹប​ថ្មី​តាំងពីពេលនោះមក ហើយ​ត្រូវ​បាន​គេភ្ជាប់ទៅ​នឹង​ក្លឹប Flamengo នៅ​ប្រទេសប្រេស៊ីល។

Luiz បាន​បដិសេធ​សំណើ​របស់ក្លឹបចំនួន​ពីរ​មកពីតំបន់អឺរ៉ុបរួច​ហើយ ដែលក្នុងនោះមាន​ក្លឹប​ Marseille និង​ក្លឹប Salernitana នៅ​អ៊ីតាលី។

Marseille បាន​ព្យាយាម​ពេញមួយរដូវក្តៅ​ ដើម្បី​អូសទាញកីឡាកររូបនេះ​មក​ពហុកីឡាដ្ឋាន Stade Velodrome ស្របពេល​គ្រូបង្វឹក Jorge Sampaoli និង​ប្រធាន​ក្លឹប Pablo Longoria បាន​ចូលរួម​យ៉ាងសកម្មនៅក្នុងការ​ចរចា។

Flamengo បានក្លាយ​ជា​ក្លឹប​នាំមុខ​គេ​នៅក្នុង​ការ​ទទួល​បាន​កីឡាករជើង​ចាស់​រូបនេះ ហើយ​កាលពីខែសីហា​ មាន​សេចក្តី​រាយការណ៍ថា ក្លឹប​ប្រេស៊ីល​នេះ​មាន​សុទិដ្ឋិនិយម​ច្រើន​ថា អាចសម្រេចកិច្ចព្រមព្រៀងជាមួយកីឡាកររូបនេះ៕
 

-->
adverise with khmeread