អ្នកវិទ្យាសាស្ត្រថៃផលិតបានឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ពីសំណាកញើសក្លៀក

ក្រុមអ្នកវិទ្យាសាស្ត្រថៃបាននិយាយថា សម្រាប់អ្នកលក់ដូរនៅផ្សារបាងកក ការបែកញើសក្លៀកសើមជោគអាវយឺតរបស់ពួកគេក្នុងរដូវមូសុងក្តៅហើយសើមអាចមានសញ្ញានៃការឆ្លងមេរោគកូរ៉ូណា។

អ្នកស្រាវជ្រាវថៃកំពុងបង្កើតឧបករណ៍រាវរកមេរោគកូរ៉ូណាចល័តដែលផ្អែកលើញើសក្លៀក ហើយបានធ្វើតេស្តវាតាមផ្លូវលើអ្នកលក់នានានៅតាមផ្សារលក់ម្ហូបអាហារក្នុងទីក្រុងបាងកកនៅសប្តាហ៍នេះ។

វេជ្ជបណ្ឌិត Chadin Kulsing មកពីសាកលវិទ្យាល័យ Chulalongkorn នៃទីក្រុងបាងកកបាននិយាយថា "ពីសំណាកយើងបានរកឃើញថា មនុស្សដែលឆ្លងកូវីដ១៩ បញ្ចេញសារធាតុគីមីប្លែកខុសគេ។ យើងបានប្រើការរកឃើញនេះដើម្បីបង្កើតឧបករណ៍ដើម្បីរាវរកក្លិនជាក់លាក់ដែលផលិតដោយបាក់តេរីនៅក្នុងញើសរបស់អ្នកជំងឺកូវីដ១៩"។

លោកវេជ្ជបណ្ឌិត Chadin ដែលនិយាយថាតេស្តនេះមានភាពត្រឹមត្រូវ៩៥ភាគរយសង្ឃឹមថា វាអាចត្រូវបានដាក់ឱ្យប្រើជាជម្រើសតម្លៃសមរម្យជាងតេស្តដោយត្បារនឹងសំឡីដែលមានតម្លៃថ្លៃជាង និងត្រូវការដំណើរការនៅមន្ទីរពិសោធន៍។

យ៉ាងណាមិញ វានៅកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ហើយការស្រាវជ្រាវនៅពីក្រោយវានៅមិនទាន់ត្រូវបានបោះពុម្ពផ្សាយឬពិនិត្យឡើងវិញដោយអ្នកស្រាវជ្រាវគ្នាឯងនៅឡើយទេ៕ 

-->
adverise with khmeread