អ្នកជំនាញនិយាយថា មនុស្សភាគច្រើនដុសធ្មេញខុសបច្ចេកទេសរៀងរាល់ព្រឹក ហើយប្រាប់ពីវិធីត្រឹមត្រូវដើម្បីអនុវត្តទាំងអស់គ្នា

មនុស្សជាច្រើនចូលចិត្តរង់ចាំរហូតដល់ក្រោយពេលញ៉ាំអាហារពេលព្រឹករួចទើបដុសធ្មេញដើម្បីកុំឱ្យមានរសជាតិជូរនៅក្នុងមាត់ដែលអាចក្លិនអាហារដល់អ្នកដទៃ។

យោងតាមក្រុមអ្នកជំនាញឈានមុខមួយក្រុមបានឱ្យដឹងថា ដំបូន្មានចាស់ៗឱ្យរង់ចាំរហូតដល់ក្រោយអាហារពេលព្រឹកសឹមដុសសម្អាតធ្មេញគឺខុសបច្ចេកទេសហើយ។

និស្សិតទន្តសាស្ត្រឈ្មោះ Ola ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tufts ក្នុងរដ្ឋ Massachusetts ស្ថិតក្នុងចំណោមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជាច្រើន បានចែករំលែកដំបូន្មានមួយនៅលើ TikTok ។ នៅក្នុងវីដេអូកំពុងល្បីនេះ នាងនិយាយថាអ្នកគួរតែដុសធ្មេញរបស់អ្នកមុនគេនៅពេលព្រឹក មុននឹងញ៉ាំអាហារ ពីព្រោះបាក់តេរីកកើតឡើងពេញក្នុងមាត់អំឡុងពេលយប់ ហើយការដុសធ្មេញមុនគេនៅពេលព្រឹកនឹងជួយការពារកុំឱ្យដង្កូវស៊ីធ្មេញ។

អ្នកជំនាញអនាម័យមាត់ធ្មេញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កឈ្មោះ Avalene បាននិយាយថា ការដុសធ្មេញភ្លាមៗក្រោយញ៉ាំអាហារពេលព្រឹករួចអាចធ្វើឱ្យខូចធ្មេញ។

និយាយទៅកាន់ផេក FEMAIL របស់វេបសាយ Daily Mail ទន្តពេទ្យល្បីឈ្មោះលោកវេជ្ជបណ្ឌិត Richard Marques នៃមន្ទីរពេទ្យ Doctor Richard London បាននិយាយថា ពេលវេលាល្អបំផុតក្នុងការដុសធ្មេញគឺ ១០ នាទីមុនអាហារពេលព្រឹកដើម្បីកុំឱ្យខូចកាចាធ្មេញ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread