Benjamin Mendy នឹង​ត្រូវ​ឡើង​សវនាការ​នៅដើមខែមករា​ឆ្នាំ​ក្រោយ​

    កីឡាករ Benjamin Mendy របស់​ក្លឹប Manchester City នឹង​ឡើង​សវនាការ​នៅ​ដើម​ឆ្នាំ​ក្រោយ​ពីបទរំលោភស្ត្រីពីរ​នាក់​និង​បៀតបៀនកេរ្តិ៍ខ្មាស់ស្ត្រីទីបីម្នាក់ទៀតផងដែរ។
    Mendy បានបញ្ជាក់ឈ្មោះរបស់ខ្លួន​ អំឡុង​ការសាកសួររយៈ​ពេល​៤៥នាទី​នៅតុលាការ Chester Crown Court ទីដែលគេបានកំណត់ពេលបើកសវនាការនៅថ្ងៃទី​២៤​ ខែមករា​ឆ្នាំ​២០២២​ ដោយជាប់ចោទពីបទរំលោភនិង​បៀតបៀនកេរ្តិ៍ខ្មាស់ស្ត្រីបួននាក់។
    សវនាការ​បន្តនឹងធ្វើនៅថ្ងៃទី​១៥​ខែ​វិច្ឆិកា​ ហើយ​ក្រុមហ៊ុន​ Eleanor Laws QC ដែលការពារ Mendy បាន​និយាយថា នឹង​មាន​ការដាក់លិខិត​ដើម្បី​បដិសេធ​បទ​ចោទនៅថ្ងៃនោះ។
    ការរំលោភបំពាន​លើស្ត្រី៣​នាក់រួមទាំង​ក្មេងស្រីម្នាក់អាយុក្រោម​១៨​ឆ្នាំ​ផងនោះ​ត្រូវគេនិយាយថា កើតមាន​នៅក្នុងគេហដ្ឋាន​តម្លៃ​៥លានផោន​របស់​កីឡាករ​រូបនេះ។
    Mendy ត្រូវ​បាន​ចោទ​ប្រកាន់​កាលពីថ្ងៃទី​២៦ ​ខែ​សីហា​ ចំនួនបីបទល្មើស​ទាក់ទិននឹងឧប្បត្តិហេតុ​កាលពីខែ​តុលា ឆ្នាំ​២០២០​ និង​បទបៀតបៀន​កេរ្តិ៍​ខ្មាស់លើស្ត្រីម្នាក់កាលពីដើម​ខែមករា​ឆ្នាំ​នេះ​ផងដែរ។​ Mendy ក៏ត្រូវបាន​ចោទ​ប្រកាន់ពីបទរំលោភសេពសន្ធវៈកាលពីខែមុនផងដែរ។
    តុលាការ​បដិសេធមិនអនុញ្ញាតឲ្យនៅក្រៅឃុំ ហើយ​ខ្សែការពារស្លាបឆ្វេងរូបនេះលេងឲ្យក្លឹប Manchester City ចាប់តាំងពី​ឆ្នាំ​២០១៧​ នៅពេល​ផ្ទេរពីក្លឹប​បារាំង Monaco ក្នុងតម្លៃ​៥២​លានផោន។
    ក្លឹបបានផ្អាក់សកម្មភាព​កីឡាកររូបនេះ បន្ទាប់ពី​នគរបាលធ្វើការចោទប្រកាន់​ ដោយ​រង់ចាំ​ការ​ស៊ើបអង្កេតបន្ថែម។ Mendy ត្រូវ​បាន​ចោទ​ប្រកាន់​បីបទល្មើស​​ដែលកើតឡើង​ចន្លោះពីខែ​មេសា​ឆ្នាំ​២០២១​ដល់​ខែ​សីហា​ឆ្នាំ​២០២១៕
 

-->
adverise with khmeread