ក្រុម​ស្តី្រគ្រោងតវ៉ានឹងវត្តមានរបស់ Cristiano Ronaldo នៅក្នុងការប្រកួតនៅថ្ងៃសៅរ៍នេះ

    ក្រុម​ការពារសិទ្ធិស្ត្រី​មាន​បំណង​រំខាន​ការបង្ហាញមុខ​ជា​ថ្មី​ដែលគេចង់ឃើញបំ​ផុត​​របស់កីឡាករឆ្នើម​ Cristiano Ronaldo មកកាន់ក្លឹប Manchester United​ នៅថ្ងៃនេះ។
    គេជឿថា មាន​ការ​គ្រោងតវ៉ា​ ហើយ​អ្នករៀបចំសង្ឃឹមថា នឹង​បង្វែរ​ចំណាប់អារម្មណ៍​មកលើរឿងក្តីមិនទាន់ដោះស្រាយ​ចប់ដែលពាក់ព័ន្ធនឹង​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​ ហើយករណីនេះបានកើតមាននៅសហរដ្ឋអាមេរិក។
    ស្ត្រីជនជាតិអាមេរិកឈ្មោះ Kathryn Mayorga បានចោទប្រកាន់ Ronaldo ថា បានរំលោពនាងនៅសណ្ឋាគារ Las Vegas កាលពី​ខែមិថុនា​ ឆ្នាំ​២០០៩​ នៅក្នុងខែ​នេះដែរ ជា​ពេលដែល​ក្លឹប Real Madrid បាន​ចំណាយ​ប្រាក់​ខ្ពស់​៨០​លានផោន​ ដើម្បីផ្ទេរកីឡាកររូបនេះពីក្លឹប United។
    Ronaldo ដែល​គ្រោងនឹង​ចុចឈ្មោះ​ក្នុងក្រុមជម្រើស​របស់​លោក Ole Gunnar Solskjaer សម្រាប់​ជំនួបជាមួយក្រុម Newcastle United នៅថ្ងៃសៅរ៍នេះបាន​បដិសេធ​ដាច់អហង្កា​រដោយ​ហៅថា នេះគឺជា​ព័ត៌មានក្លែងក្លាយ។
    Mayorga បាន​ដាក់ពាក្យ​បណ្តឹង​ជាមួយ​នគរបាល​នៅ​ទីក្រុង Las Vegas បន្ទាប់ពី​ជួប​ជាមួយ​ Ronaldo កាលពី​១២​ឆ្នាំមុន​។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់រូប​នេះ​បានយល់​ព្រមបង់​ប្រាក់​បញ្ចប់រឿង​២៧០.០០០​ផោន​រួមទាំង​កិច្ចព្រមព្រៀង​បិទ​បង្ហាញករណីនេះទៀត​មួយឆ្នាំក្រោយមក។
    ការស៊ើបអង្កេត​បទព្រហ្មទណ្ឌបានបញ្ចប់​កាលពីឆ្នាំ​២០១៩​ ដែល​ខាងនគរបាលប្រកាសថា Ronaldo នឹងមិនប្រឈមបទចោទនោះទេ ដោយ​ហៅ​ករណីនេះថា គ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់។
    ជាបន្តបន្ទាប់​ នាង Mayorga បន្ត​រឿងក្តីរដ្ឋប្បវេណីនេះដែលមានតម្លៃ​៥៦​លានផោន​ ដែលស្មើ​នឹង​ប្រាក់​ឈ្នួល​ជាងពីរ​ឆ្នាំ​របស់​កីឡាករ​រូបនេះ​ ហើយថា កំពុង​បន្តនៅឡើយ។
    Mayorga បាន​អះអាងថា នាង​មាន​ស្មារតីមិន​ច្បាស់លាស់នៅ​ពេល​ចុះកិច្ច​ព្រមព្រៀង​បិទសំណុំរឿងនោះ។ ក្រុម​មេធាវីរបស់ Ronaldo ថា​ សំណុំរឿងនេះ​នៅបន្តនៅឡើយ ប៉ុន្តែអះអាងថា គ្មាន​ផ្លូវណាដែល​ថា កីឡាកររូបនេះត្រូវ​ទទួលស្គាល់កំហុសនោះទេ។
     Ronaldo បានក្លាយជា​កីឡាករដែលទទួលបាន​ប្រាក់ឈ្នួល​ខ្ពស់​នៅក្របខណ្ឌ Premier League នៅពេលកីឡាករ​រូបនេះ​ចាកចេញពី​ក្លឹប Juventus មកចូល​រួម​ជាមួយ United កាលពីខែ​មុន៕
 

-->
adverise with khmeread