អាវលេខ​៧​របស់ Cristiano Ronaldo លក់ដាច់ជាងអាវលេខ​៣០​របស់​ Lionel Messi

    កីឡាករ​ឆ្នើម​ពី​រូបគឺ Cristiano Ronaldo និង Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​បំផុត​ អំឡុង​រដូវកាល​ទិញដូរ​កាលពីរដូវក្តៅ។
    ទីបំផុត Lionel Messi បាន​ចាកចេញពី​ក្លឹប Barcelona ​បន្ទាប់ពី​ចំណាយ​ពេល​២១​ឆ្នាំ​នៅក្លឹបនេះ ហើយ​ទៅចូលរួម​ជាមួយ​ក្លឹប Paris Saint Germain ស្របពេល​កីឡាករ Cristiano Ronaldo ចាកចេញពី​ក្លឹប Juventus មកចូលរួមជាមួយ​ក្លឹប Manchester United បន្ទាប់ពី​បញ្ចប់​ការងារដំបូងជាមួយ​ពហុកីឡាដ្ឋាន Old Trafford កាលពី​ឆ្នាំ​២០០៩។
    ក្រុមអ្នកគាំទ្រចាប់ផ្តើម​ស្វែងរកឈុតរបស់កីឡាករទាំងពីរ​ដែលជាកីឡាករជោគជ័យនៅក្នុងវិស័យបាល់ទាត់នេះ។ អាវរបស់ Cristiano Ronaldo លក់ដាច់បាន​ច្រើនជាងគេនៅលើទីផ្សារ។
    តាមការស្រាវជ្រាវបង្ហាញថា អាវលេខ​៧​របស់ Cristiano Ronaldo លក់បាន​ទឹកប្រាក់ ១៨៧​.១​លានផោន​ ចាប់តាំងពី​លេខអាវរបស់កីឡាកររូបនេះត្រូវ​បាន​ប្រកាសជា​ផ្លូវ​កា​រកាលពីថ្ងៃទី​២​ ខែកញ្ញា​ ស្រពេលអាវ​លេខ​៣០​របស់ Messi លក់បាន​ត្រឹម​១០៣.៨​លានផោន​។
    តម្លៃខ្លួន​ផ្ទេរ​របស់ Ronaldo គឺ១២.៩​លានផោន មានន័យថា ចំណូល​ពីការលក់អាវនេះគឺច្រើនជាង១៤ដងនៃតម្លៃខ្លួន​ផ្ទេរ ហើយ​មកដល់ពេលនេះក្លឹបរកបាន​ចំណួល​១៣.១​លានផោន​រួចទៅហើយ​ ចំណែក​ Messi បានផ្ទេរមកកាន់ក្លឹប PSG ក្នុង​តម្លៃផ្ទេរ​២៥លាន​ផោន​។
    តាមទិន្នន័យបានបង្ហាញថា អាវរបស់ Ronaldo លក់ដាក់លឿនបំផុត​នៅក្នុងប្រវត្តិនៃក្របខណ្ឌ Premier League ហើយ​ការ​ជាវតាម​ប្រព័ន្ធអ៊ីនធើណិត​សម្រាប់អាវលេ​៧​នេះ បាន​កើន​ដល់​៦០០ភាគរយកាលពីរដូវក្តៅឆ្នាំមុន៕
 

-->
adverise with khmeread