លោកតាម្នាក់លើកស្លាកតម្លៃលក់ឪឡឹក ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ រួចមានបុរសម្នាក់មកទិញ៣ផ្លែហើយប្រដៅគាត់ថា...

សំណើច ៖ បុរសចំណាស់ម្នាក់អង្គុយលក់ឪឡឹកនៅផ្សារ ដោយគាត់លើកស្លាកតម្លៃសរសេរថា ៖ ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ។ 

បុរសវ័យក្មេងម្នាក់ចូលមកសួរ ហើយទិញឪឡឹកម្តងមួយផ្លែៗ ដោយបង់៣ដុល្លារក្នុងមួយផ្លែ។ 

ខណៈបុរសវ័យក្មេងនោះដើរចេញពីតូបលក់ឪឡឹក រូបគេបានងាកក្រោយហើយស្រែកប្រាប់បុរសចំណាស់ថា​ "ហេលោកអ៊ំ! មានដឹងទេខ្ញុំទើបតែទិញឪឡឹក ៣ ផ្លែអស់ត្រឹមតែ៩ដុល្លារជំនួសឱ្យ១០ដុល្លារ? មើលទៅលោកអ៊ំប្រហែលមិនទាន់ចេះរកស៊ីទេ!"។

បុរសចំណាស់ញញឹមដាក់បុរសវ័យក្មេងនោះយ៉ាងសុភាពរាបសា និងតាំងជំហរមិនប្រកាន់ភ្ញៀវឌឺដង។ 

*** មនុស្សនាំគ្នាសើចចម្អកឱ្យគាត់ ប៉ុន្តែគ្រប់ពេលដែលពួកគេមកដល់តូបរបស់គាត់ ពួកគេមិនដែលទិញឪឡឹក១ផ្លែទេ គឺទិញ៣ផ្លែឡើងរហូត តែនៅឆ្លៀតមកប្រដៅគាត់ពីរបៀបរកស៊ីទៀត៕ 

-->
adverise with khmeread