ថ្លៃសេវាទូរស័ព្ទប្រចាំខែចំណាយអស់ច្រើនពេក គ្រួសារមួយកោះប្រជុំគ្នារកមើលមូលហេតុ...គ្មានសមាជិកណាម្នាក់បានប្រើទូរស័ព្ទញឹកញាប់ទេ ប៉ុន្តែ...

សំណើច ៖ ដោយឃើញថ្លៃសេវាទូរស័ព្ទប្រចាំខែខ្ពស់ពេក ប្តីក៏កោះហៅគ្រួសារមកប្រជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានេះ។ 

ឪពុក ៖ នេះមិនអាចទទួលយកបានទេ។ បងមិនបានប្រើទូរស័ព្ទនៅផ្ទះទេ បងប្រើតែទូរស័ព្ទនៅកន្លែងធ្វើការ។ 

ម្តាយ ៖ អូនក៏ចឹងដែរ។ អូនកម្រប្រើទូរស័ព្ទនៅផ្ទះណាស់។ អូនប្រើតែទូរស័ព្ទនៅកន្លែងធ្វើការ។ 

កូនប្រុស ៖ កូនវិញក៏ចឹងដែរ គឺប្រើតែទូរស័ព្ទនៅកន្លែងធ្វើការទេ។ កូនមិនដែលប៉ះទូរស័ព្ទនៅផ្ទះទេ។ 

អ្នកទាំងបីភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយងាកទៅមើលអ្នកបម្រើ ដែលអង្គុយស្តាប់យ៉ាងយកចិត្តទុកដាក់។ 

ទីបំផុតអ្នកបម្រើនិយាយទៅកាន់ម្ចាស់ផ្ទះ ៖ "ហេតុអីសម្លឹងមើលមុខខ្ញុំ? ខ្ញុំក៏ប្រើទូរស័ព្ទនៅកន្លែងធ្វើការដែរ តើមានអីទាស់ខុស?"៕ 

-->
adverise with khmeread