បុរសម៉ាឡេស៊ីមួយក្រុមស្លៀកពាក់ឈុតចោរប្លន់ តែមិនមែនចេញប្លន់ទេ គឺចេញមកចាក់វ៉ាក់សាំង!

ប្រជាជនម៉ាឡេស៊ីប្រហែលធ្លាប់ជួបអស់ហើយនូវអ្នកទៅចាក់វ៉ាក់សាំងស្លៀកឈុតដាយណូស័រ ឬឈុតខ្មោច។ ប៉ុន្ដែគ្មាននរណាម្នាក់រំពឹងភ្ញៀវពិសេសទៅចាក់វ៉ាក់សាំងនៅទីក្រុង Penang ទេ ខណៈដែលក្រុមបុរសស្លៀកឈុតពណ៌ក្រហមកំពុងល្បីលើបណ្ដាញសង្គម TikTok។

វាគឺជាការភ្ញាក់ផ្អើលមួយសម្រាប់បុគ្គលិកពេទ្យដែលចាក់វ៉ាក់សាំងឱ្យនៅពេលក្រុមជើងកាងបួននាក់ស្លៀកឈុតចោរដ៏ល្បីក្នុងរឿងភាគ Money Heist របស់ Netflix ដើម្បីចុះឈ្មោះចាក់វ៉ាក់សាំង។

ដោយស្លៀកឈុតក្រហមជាមួយនឹងម៉ាស់ Salvador Dali ក្រុមបុរសទាំងនេះ គឺមិនមែនមកប្លន់ដូចក្នុងរឿងនោះទេ គឺដើម្បីមកចាក់វ៉ាក់សាំងដូចគេឯងដូចឯងដែរ៕

 

 

-->
adverise with khmeread