រុស្ស៊ីនិងបេឡារូសយករ៉ូបូតយោធាសាហាវៗមកសាកល្បងនៅក្នុងសមយុទ្ធរួមគ្នា

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ទី១១កញ្ញាថា រុស្ស៊ីបានប្រើរ៉ូបូតប្រយុទ្ធថ្មីនិងយានយន្តយុទ្ធសាស្ត្រនៅថ្ងៃទីពីរនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយសម្ព័ន្ធមិត្តបេឡារូស។

សមយុទ្ធឈ្មោះ "Zapad-2021" ដែលនឹងដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍ទី១៦កញ្ញានៅលើទឹកដីជ្រោយភាគខាងលិចរបស់រុស្ស៊ីនិងបេឡារូសរួមទាំងទីតាំងនៅជិតព្រំដែនសហភាពអឺរ៉ុប បានបង្កការព្រួយបារម្ភដល់អ៊ុយក្រែននិងប្រទេសណាតូមួយចំនួន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពបានប្រើរ៉ូបូតប្រយុទ្ធ Platform-M ដែលបញ្ជាពីចម្ងាយនិងបំពាក់ដោយជើងទម្របាញ់គ្រាប់បែកនិងកាំភ្លើងយន្ត។ យានយន្តយុទ្ធសាស្ត្រ Sarmat-2 ថ្មីក៏ត្រូវបានប្រើផងដែរ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនានាអះអាងថា នេះគឺជាលើកទីមួយហើយដែលឧបករណ៍ទាំងនេះត្រូវបានប្រើ។

ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃអាទិត្យបានចុះពិនិត្យមើលសមយុទ្ធនេះចំពេលមានគម្រោងទិញអាវុធជាង ១ ពាន់លានដុល្លារពីទីក្រុងមូស្គូ។ លោកពូទីនត្រូវគេរំពឹងថានឹងចុះពិនិត្យមើលសមយុទ្ធនៅសប្តាហ៍ក្រោយ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread