កីឡាករ Man U ត្រង់កន្ទុយ មិនហ៊ានញ៉ាំបង្អែមទេ ដោយសារតែឥទ្ធិពលរបស់ Ronaldo

បង្អែមនិងអាហារផ្អែមៗដទៃទៀតត្រូវបានលុបចោលនៅឯក្លិបបិសាចក្រហម Manchester United ចាប់តាំងពីការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ក្លឹប។

តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានធ្វើឱ្យមានឥទ្ធិពលភ្លាមៗទៅលើការមកដល់ជាលើកទី ២ របស់គេនៅទឹកដី Old Trafford ដោយរកបាន ២ គ្រាប់ក្នុងជ័យជម្នះ ៤-១ លើក្រុម Newcastle United កាលពីថ្ងៃសៅរ៍។

ជាមនុស្សម្នាក់ដែលមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការរក្សាកាយសម្បទាខ្លួនឯងឱ្យស្ថិតក្នុងស្ថានភាពកំពូល ច្បាស់ណាស់គាត់ក៏មានការផ្ចិតផ្ចង់នៅក្រៅទីលានផងដែរ។

អ្នកចាំទី Lee Grant របស់ក្រុមបិសាចក្រហមបានបង្ហើបឱ្យដឹងថា គ្មានកីឡាករបិសាចក្រហមណាម្នាក់ហ៊ានឡើងទៅញ៉ាំបង្អែមនោះទេ បន្ទាប់ពីអាហារពេលល្ងាចនៅយប់ថ្ងៃសុក្រ ហើយទាំងអស់នេះគឺដោយសារឥទ្ធិពលរបស់ Ronaldo ។

គាត់បានប្រាប់ talkSPORT ថា នៅពេលជួបជុំគ្នាបរិភោគអាហារពេលល្ងាចនៅសណ្ឋាគារមួយ គ្មាននរណាហ៊ានលូកដៃចាប់បង្អែមនោះទេ ដោយសារតែចានអាហាររបស់ Ronaldo គឺជារបបអាហារសុខភាពដូចជាបន្លែ ត្រី ផ្លែឈើ និងស៊ុតតែប៉ុណ្ណឹង៕

-->
adverise with khmeread