ការសិក្សារកឃើញថា ស្ត្រេសរាល់ថ្ងៃបណ្តាលឱ្យលើសឈាមនិងមានបញ្ហាបេះដូង

ការស្រាវជ្រាវមួយផ្សេងទៀតបានរកឃើញថា មនុស្សដែលស្ថិតក្រោមសម្ពាធស្ត្រេសត្រាំត្រែងទំនងជាប្រឈមនឹងជំងឺលើសឈាមនិងបញ្ហាបេះដូង។

ក្រុមអ្នកស្រាវជ្រាវបានតាមដានជនជាតិអាមេរិកចំនួន ៤០០ នាក់អស់រយៈពេលជាងមួយទសវត្សរ៍ហើយបានតាមដានកម្រិតអ័រម៉ូនស្ត្រេសនៅក្នុងទឹកនោមរបស់ពួកគេ។

ពួកគេបានរកឃើញថា ហានិភ័យនៃព្រឹត្តិការណ៍សរសៃឈាមបេះដូងរួមទាំងការគាំងបេះដូងឬជំងឺបេះដូងកើនឡើង ៩០ ភាគរយរាល់ពេលដែលកម្រិតស្ត្រេសទាំងនេះកើនឡើងទ្វេដង។

ហើយឱកាសនៃការវិវត្តទៅជាជំងឺលើសសម្ពាធឈាមបានកើនឡើងរហូតដល់ ៣០ ភាគរយ។

ទុកយូរៗទៅជំងឺលើសឈាមអាចធ្វើឱ្យខូចខាតដល់បេះដូង សរីរាង្គសំខាន់ៗ និងសរសៃឈាម ដែលបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើនមុខ។

នៅពេលមនុស្សចាប់ផ្តើមស្ត្រេស រាងកាយផលិតអ័រម៉ូននានាដូចជា អ័រម៉ូន Cortisol ដែលធ្វើឱ្យពួកគេធ្លាក់ក្នុងស្ថានភាពដូចកំពុង "ប្រយុទ្ធនៅសមរភូមិ ឬ កំពុងហោះហើរ"។

ប្រព័ន្ធភាពស៊ាំការពារខ្លួននឹងចេញឆ្លើយបឋមដែលនឹងធ្វើឱ្យបេះដូងលោតលឿនហើយសម្ពាធឈាមកើនឡើងដើម្បីបង្កើនលំហូរអុកស៊ីសែនទៅសាច់ដុំ។

នៅពេលណាដែលស្ត្រេសរសាត់បាត់ទៅ ប្រក្រីភាពទាំងឡាយនឹងវិលត្រឡប់មកធម្មតាវិញ។

ប៉ុន្តែទម្លាប់មិនល្អចំពោះសុខភាពទាក់ទងនឹងស្ត្រេសដូចជាការទទួលទានអាហារមិនត្រឹមត្រូវ ការគេងតិចពេក និងការទទួលទានគ្រឿងស្រវឹងច្រើន អាចបណ្តាលឱ្យមានជំងឺលើសឈាមរយៈពេលវែង។

ការសិក្សានេះធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យក្យូតូរបស់ជប៉ុននៅចន្លោះខែកក្កដាឆ្នាំ២០០៤និងខែមិថុនាឆ្នាំ២០១៨៕ ប្រភព ៖ Daily Mail

-->
adverise with khmeread