UN និយាយថា តាលីបង់កំពុងចាប់ផ្តើមប្រហារជីវិតអតីតយោធានិងមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន

អង្គការសហប្រជាជាតិត្រូវបានគេប្រាប់ថាតាលីបង់កំពុងធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងអតីតទាហាននិងបុគ្គលិករដ្ឋាភិបាល ខណៈដែលវីដេអូបានបង្ហាញពីយុទ្ធជនអ៊ីស្លាមនិយមបង្ខំឱ្យយុវជនចូលក្នុងគូទរថយន្តខាងក្រោយនៅក្នុងរដ្ឋធានីកាប៊ុល។

លោកស្រី Michelle Bachelet និយាយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃចន្ទទី១៣កញ្ញាថា លោកស្រីបានឃើញរបាយការណ៍គួរឱ្យជឿជាក់ថាក្រុមយុទ្ធជនតាលីបង់កំពុងឆែកឆេរពីផ្ទះមួយទៅផ្ទះមួយដើម្បីតាមដានអ្នកដែលជួយអតីតរដ្ឋាភិបាលឬអាមេរិក។

លោកស្រីបាននិយាយថា "មន្រ្តីដែលធ្វើការឱ្យរដ្ឋបាលពីមុននិងសមាជិកគ្រួសាររបស់ពួកគេត្រូវបានឃុំខ្លួនតាមអំពើចិត្ត។ ក្នុងករណីខ្លះមន្រ្តីត្រូវបានដោះលែងហើយក្នុងករណីផ្សេងទៀតពួកគេត្រូវបានគេរកឃើញថាស្លាប់"។

ខណៈដែលលោកស្រីនិយាយបែបនេះ វីដេអូបានលេចចេញតាមអ៊ីនធឺណេតដែលបង្ហាញពីបុរសមួយចំនួនដែលអ្នកខ្លះថាជាអ្នកប្រយុទ្ធតាលីបង់បានបង្ខំឱ្យបុរសយ៉ាងតិច ៤ នាក់ចូលក្នុងគូទរថយន្តខាងក្រោយ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិអ៊ីរ៉ង់ Tajuden Soroush វីដេអូនេះត្រូវបានថតនៅក្នុងសង្កាត់ Salang Wat នៃទីក្រុងកាប៊ុល ហើយបុរសទាំងនោះគឺជាជនជាតិភាគតិច Panjshiris ។

ពួក Panjshiris មានប្រវត្តិប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់ជាយូរមកហើយ ហើយជាជនជាតិភាគតិចតាជីគីស្ថានមួយក្រុមដែលត្រូវក្រុមនេះធ្វើទុក្ខបុកម្នេញជាញឹកញាប់។

គេមិនច្បាស់ទេថាហេតុអ្វីបានជាយុវជនទាំងនេះត្រូវបានឃុំខ្លួន ប៉ុន្តែវាកើតឡើងបន្ទាប់ពីក្រុមតាលីបង់បានអះអាងថាបានដណ្តើមយកជ្រលងភ្នំ Panjshir ជាកន្លែងរឹងមាំរបស់សម្ព័ន្ធមិត្តនៃអ្នកចម្បាំងដែលប្រឆាំងនឹងការគ្រប់គ្រងរបស់តាលីបង់។

លោកស្រីបានបន្ថែមថាបុគ្គលិកអង្គការសហប្រជាជាតិក៏បានរាយការណ៍ពីការវាយប្រហារនិងការគំរាមកំហែងដែលកើនឡើង ដោយមិនផ្តល់ព័ត៌មានជាក់លាក់។

លោកស្រី Bachelet ក៏បានគូសបញ្ជាក់អំពី "ព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ" អំពីការវាយឆ្មក់របស់តាលីបង់ទៅលើការិយាល័យរបស់ក្រុមតស៊ូមតិមួយចំនួនផងដែរ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread