បុរសខ្មែរវាយគ្នាទៅវិញទៅមកជាមួយបុរសអូស្ត្រាលីបែកក្បាល, ម្នាក់ជាប់ខ្នោះ​ ម្នាក់ដេកពេទ្យ

ភ្នំពេញ​ ៖​ បុរសខ្មែរម្នាក់ត្រូវបានប៉ូលិសខណ្ឌ៧មករាឃាត់ខ្លួនពីបទ ហិង្សាដោយចេតនា មានស្ថានទំងន់ទោស វាយទៅវិញទៅមកជាមួយបុរសអូស្ត្រាលីចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់​ កាលពីថ្ងៃទី១២ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចផ្ទះលេខ៥៦Eoផ្លូវ១០៩ភូមិ ៥សង្កាត់អូឬស្សីទី៣ ខណ្ឌ ៧មករា។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ចាន់ រីវង្ស ភេទ ប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេងម៉ាស៊ីន​ ស្នាក់នៅចំណុចកើតហេតុខាងលើ។  វត្ថុតាងនិងសម្ភារចាប់យកពីជនសង្ស័យ ដែកទាញបិតទ្វារផ្ទះចំនួន ១។

ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ MiChael Anthony Davitt ជនជាតិអូស្រ្តាលី ភេទប្រុស អាយុ៤២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PB4463519 មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៥៦E3 ផ្លូវ១០៩ ភូមិ៥ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខែមម៉ា
បានធ្វើតេស្ត កូវិដ ១៩ លទ្ធផល  អវិជ្ជមាន ​(ពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន)។                                                                     

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត តាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread