ចំនួនថ្ងៃដែលមានអាកាសធាតុលើសពី ៥០ អង្សាសេនៅលើពិភពលោកកើនឡើងទ្វេដងរៀងរាល់ឆ្នាំ

ចំនួននៃថ្ងៃក្តៅខ្លាំងជារៀងរាល់ឆ្នាំនៅពេលដែលសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេបានកើនឡើងទ្វេដងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ នេះតាមការវិភាគរបស់ BBC បានរកឃើញ។

ឥឡូវនេះវាក៏កើតឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោកជាងពេលណាៗទាំងអស់ ដែលនេះបង្ហាញពីបញ្ហាប្រឈមមិនធ្លាប់មានពីមុនមកចំពោះសុខភាពមនុស្សនិងរបៀបដែលយើងរស់នៅ។

ចំនួនថ្ងៃសរុបនៃសីតុណ្ហភាពលើសពី ៥០ អង្សាសេបានកើនឡើងរៀងរាល់ទសវត្សរ៍ចាប់តាំងពីឆ្នាំ ១៩៨០។ ជាមធ្យមនៅចន្លោះឆ្នាំ ១៩៨០ និង ២០០៩ សីតុណ្ហភាពឆ្លងផុត ៥០ អង្សាសេប្រហែល ១៤ ថ្ងៃក្នុងមួយឆ្នាំ។

ចំនួននេះបានកើនឡើងដល់ ២៦ ថ្ងៃក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ ២០១០ និង ២០១៩ ។

នៅក្នុងរយៈពេលដូចគ្នាសីតុណ្ហភាព ៤៥ អង្សាសេនិងខ្ពស់ជាងនេះបានកើតឡើងជាមធ្យម ២ សប្តាហ៍ក្នុងមួយឆ្នាំ។

លោកបណ្ឌិត
Friederike Otto នាយករងនៃវិទ្យាស្ថានផ្លាស់ប្តូរបរិស្ថាននៅសាកលវិទ្យាល័យ Oxford និយាយថា "ការកើនឡើងនេះអាច ១០០% ដោយសារតែការដុតឥន្ធនៈហ្វូស៊ីល" ។

នៅពេលដែលពិភពលោកទាំងមូលឡើងកំដៅខ្លាំង សីតុណ្ហភាពទំនងជានឹងកើនឡើង។

កំដៅខ្លាំងអាចបណ្តាលឱ្យមនុស្សនិងធម្មជាតិស្លាប់និងបង្កបញ្ហាធំដល់អគារផ្លូវថ្នល់ និងប្រព័ន្ធថាមពល។

សីតុណ្ហភាព ៥០ អង្សាសេកើតឡើងនៅតំបន់មជ្ឈិមបូព៌ានិងឈូងសមុទ្រពែក្ស។

ហើយបន្ទាប់ពីការបំបែកឯតទគ្គកម្ម ៤៨,៨ អង្សាសេនៅក្នុងប្រទេសអ៊ីតាលី និង ៤៩,៦ អង្សាសេនៅក្នុងប្រទេសកាណាដានៅរដូវក្តៅនេះ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា កំដៅថ្ងៃដែលលើសពី ៥០ អង្សាសេនឹងកើតឡើងនៅកន្លែងផ្សេងលុះត្រាតែយើងកាត់បន្ថយការបំភាយឧស្ម័នហ្វូស៊ីល៕ ប្រភព ៖ BBC


 

-->
adverise with khmeread