នាំបុរស២នាក់ទៅដាក់ពន្ធនាគារពីបទ «ប្រើហិង្សាដោយចេតនា» នៅប៉ៃលិន

ប៉ៃលិន ៖ កម្លាំងប៉ូលិសជំនាញផ្នែកយុត្តិធម៌ស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទ​០២នាក់​ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន នាថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង​ ១​រសៀលនេះ ពាក់ព័ន្ធក្នុងករណីប្រើហិង្សាដោយចេតនា ប្រព្រឹត្តក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប៉ូលិសនិយាយថា ជនត្រូវចោទទី១-ឈ្មោះ ឡុង ប៊ុនថន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អាជីវករ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី២- ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ អាជីវករ ជនជាតិខ្មែរ រស់នៅភូមិបរនាវ សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពាក់ព័ន្ធក្នុងករណី ហិង្សាដោយចេតនា ប្រព្រឹត្តក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕


 

-->
adverise with khmeread