គ្រោះថ្នាក់មហាចម្លែក! ទូកកម្សាន្តបើកសុខៗទុំលើផ្ទាំងថ្មជា​ប់ទ្រឹងទៅមុខលែងរួច

ក្រុមសង្គ្រោះបន្ទាន់បានចំណាយពេល ១២ ម៉ោងដើម្បីជួយសង្គ្រោះនាវិកពីទូកកម្សាន្តដែលជាប់គាំងលើផ្ទាំងថ្មកម្ពស់ជិត៤ម៉ែត្រនៅឯនាយឆ្នេរនៃរដ្ឋ Jersey។

ទូកកម្សាន្តខ្នាតតូចមួយនេះបានបុកជាមួយថ្មប៉ប្រះទឹកនៅក្រោមទឹកហើយបានជាប់គាំងនៅលើផ្ទាំងថ្មពេញមួយព្រឹកថ្ងៃសុក្រសប្តាហ៍មុន។

ដោយមិនអាចផ្លាស់ទីទៅណាបាន នាវិកនៃទូកតូចនេះត្រូវបានក្រុមសន្តិសុខ RNLI និងឆ្មាំសមុទ្រសង្គ្រោះនៅឯប្រជុំកោះ Ecrehous mini ក្នុងបេសកកម្មជួយសង្គ្រោះដែលមានរយៈពេលជិត ១២ ម៉ោង។

ក្នុងអំឡុងពេលនៃការជួយសង្គ្រោះលំនាចបានមកដល់ដោយឃើញទូកជាប់នៅថ្មជាង៣ម៉ែត្រ។

អ្នកនាំពាក្យរបស់ RNLI Jersey បាននិយាយថា "ស្ថានីយជួយសង្គ្រោះ RNLI Jersey ទាំងពីរបានចូលរួមក្នុងការជួយសង្គ្រោះអ្នកជិះទូក និងក្រុមនាវិករបស់ទូក បន្ទាប់ពីការប៉ះទង្គិចជាមួយដុំថ្មប៉ប្រះទឹក Ecrehous"។

មិនយូរប៉ុន្មានបន្ទាប់ពីម៉ោង ១១ ព្រឹកទូកសង្គ្រោះនៅឯនាយសមុទ្ររបស់ St Catherine ត្រូវបានចាត់តាំងឱ្យធ្វើការវាយតម្លៃដំបូងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីទូកបុកនៅឯថ្មប៉ប្រះទឹក Ecrehous ។

ថ្វីត្បិតតែទូកមើលទៅស្ថិតក្នុងគ្រោះថ្នាក់ ប៉ុន្ដែមិនមាននរណាម្នាក់រងគ្រោះដោយសារតែឧបទ្ទវហេតុចម្លែកនេះទេ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread